ខេត្តព្រះសីហនុ៖ បន្ទាប់ពីសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីបំផុត បានប្រទាន ព្រះរាជទ្រព្យ ដ៏ឧត្តុងឧត្តម្ភចំនួន ១០០០០ ដុល្លារ តាមរយៈ កាកបាទក្រហម កម្ពុជាសម្រាប់ឧបត្ថម្ភដល់ជនរងគ្រោះ ស្លាប់និងរបួសក្នុងឧប្បត្តិហេតុហេតុអាគារសង្កត់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុរយៈចៅហ្វាវាំងគង់សំអុលរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ដោយឡែកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រត្រូវបានផ្ដល់ជូនជនរងគ្រោះបាក់រលំអគារនៅខេត្តព្រះសីហនុនេះផងដែរដែលយកទៅប្រគល់ជូនតាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនជនរងគ្រោះដោយការបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា៕
ដោយ៖ សុខ ខេមរា