ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងរុស្ស៊ីមានអាវុធមីស៊ីល ទំនើប អាចវាយប្រហារអាមេរិក ដោយមិនមានអ្វីរារាំងបាន

ចែករំលែក៖

ប្រព័ន្ធមីស៊ីលល្បឿនលឿន គឺជាសុបិនអាក្រក់បំផុតរបស់អាមេរិក ដោយមីស៊ីលទាំងនោះ អាចចាក់ទម្លុះរាល់រនាំងការពារ បានគ្រប់ពេល ។ បច្ចុប្បន្ន ចិន​និងរុស្ស៊ីកំពុងតែខិតខំផលិត មីស៊ីលល្បឿនលឿនទាំងនោះ​ ។

កន្លងមកថ្មីៗ កម្លាំងទាហានចិនមានមីស៊ីលល្បឿនលឿនជាងសំឡេង៥ដង ។ ក្រុមហ៊ុនផលិតសព្វាវុធលំដាប់កំពូលរបស់ចិន បានបង្ហាញ មីស៊ីលល្បឿនលឿន នៅក្នុងឃ្លីបវីដេអូមួយ ។ ការបង្ហាញខាងលើបង្កឲ្យមានការសង្ស័យថា ចិនផលិតបានមីស៊ីល DF-17 ដោយជោគជ័យ ។

មីស៊ីលល្បឿនលឿន គឺជាអាវុធដែលអាមេរិក និងរុស្ស៊ី កំពុងតែអភិវឌ្ឍន៍ ដោយអាវុធប្រភេទនេះ មិនអាចរារាំងដោយមីស៊ីលការពារណាមួយនៅលើពិភពលោក ដោយវាមានល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង ។

ឃ្លីបវីដេអូខាងលើបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាអាវកាសចិន CASIC ជារបស់រដ្ឋ បានបង្កើនសកម្មភាពស្រាវជ្រាវអភិវឌ្ឍន៍អាមេរិក ទំនើបៗ ។ តាមឃ្លីបវិដេអូមីស៊ីលខាងលើ បានបាញ់ឡើងលំហរអាកាសរួចតម្រង់ទៅកាន់គោលដៅសត្រូវនៅលើភពផែនដី ។

មីស៊ីលខាងលើ ហោះហើរនៅលើលំហរអាកាសមានកម្ពស់រាប់ពាន់កីឡូម៉ែត្រ រួចសំដៅទៅកាន់គោលដៅនៅលើដី ដោយគ្មានមីស៊ីលការពារណាមួយអាចវាយស្ទាក់បានឡើយ ។ បច្ចុប្បន្នរុស្ស៊ីក៏កំពុងតែផលិតមីស៊ីលល្បឿនលឿនប្រភេទAGM-183A ហើយបច្ចេកវិទ្យាផលិតមីស៊ីលនេះ ដូចទៅនឹងមីស៊ីលរបស់ចិន ។

ចំណែកមីស៊ីល DF-17 អាចបំពាក់ក្បាល់គ្រាប់បរមាណូ ។ ប៉ុន្តែមកទល់ពេលនេះចិនមិនទាន់ប្រកាស ពី មីស៊ីលខាងលើនេះជាសាធារណៈនៅឡើយទេ ។ ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថា ចិននឹងបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះក្រោយពេល សាកល្បងរួចរាល់ ៕


ចែករំលែក៖