ព័ត៌មានទាន់ហេតុការណ៍៖

ឆេះស្ទូតឌីយ៉ូ​នៅជប៉ុន អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារ គ្រោះអគ្គិភ័យឆាប់ឆេះ ស្ទូឌីយ៉ូនៅទីក្រុងតូក្យូ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ​៣៣នាក់ហើយ និងរបួស​៣៦នាក់​ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេ ចាត់ទុកថា នេះជារឿងមួយដ៏រន្ធត់បំផុត ។

នៅលើបណ្តាញសង្គម​ Twitter ​ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូអាបេ បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ដោយលោកចាត់ទុកថានេះជាការ ករណីសម្លាប់មនុស្សជាច្រើន​ ។

ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រកាសឲ្យដឹងថា ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០៖៣០នាទី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពី មានសំឡេងផ្ទុះបានកើតឡើង ។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃ ដដែល ។

គួរបញ្ជាក់ថា បុរសជាជនសង្ស័យម្នាក់ មានអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន ហើយសាក្សីនៅមានជីវិតមួយចំនួន បានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ។

បន្ថែមពីលើនេះ បើតាមអាជ្ញាធរជប៉ុន កាលពីកំឡុងពេលកើតហេតុ មនុស្សប្រមាណ ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងគ្រោះអគ្គីភ័យ ដ៏អាក្រក់នេះដែរ៕


ចែករំលែក៖