ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌានឹងបញ្ជូន យានទៅឋានព្រះច័ន្ទជាថ្មី ក្រោយការផ្អាក

ចែករំលែក៖

កន្លងមក ​ឥណ្ឌា ត្រៀមលក្ខណៈរួចរាល់ នៅក្នុងការបញ្ជូនយានទៅស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ។ ពេលវេលាបាញ់បង្ហោះយាន បានចាប់ផ្តើមរាប់បញ្ច្រាស​ ប៉ុន្ទែ ក្រុមវិស្វករ បានសម្រេចផ្អាកភ្លាមៗ ដោយរកឃើញមានកំហុសតូចមួយ ។

នៅពេលនេះដែរ​ ឥណ្ឌាសម្រេចថា នឹងព្យាយាមចេញបេសកកម្មទៅឋានព្រះច័ន្ទជាថ្មីម្តងទៀត នៅដើមសប្តាហ៍ក្រោយ ។ ពេលនេះក្រុមឯកទេសបាន ក្រោយជួបបញ្ហាដែលកំណត់កាលបរិច្ឆេទថ្មី សម្រាប់ ការចេញបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩ ។

កាលពីថ្ងៃទី​១៨ ខែកក្កដា អង្គការអវកាសស្រាវជ្រាវផ្នែកអវកាសឥណ្ឌា ISRO បានប្រកាសថា បេសកកម្ម Chandrayaan-2 ដែលជា ការបញ្ជូនយានអវកាសជាលើកទីពីរទៅកាន់ព្រះច័ន្ទ នឹងត្រូវធ្វើឡើងនៅម៉ោង០២៖៤៣នាទីរសៀល (ម៉ោងនៅឥណ្ឌា ខណៈនៅកម្ពុជា ម៉ោង០៤៖១៣នាទីល្ងាច) ថ្ងៃចន្ទ ទី២២ ខែកក្កដានេះ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកកាលពីថ្ងៃទី១៥ ខែកក្កដា ព្រោះតែបញ្ហាបច្ចេកទេស ដែលបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាផ្ទាល់ គឺអាចដោយសាររកឃើញការលេចឥន្ធនៈនៅក្នុងគ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះឡើងទីអវកាស ។

ការសម្រេចផ្អាកបេសកកម្មខាងលើ គឺត្រូវបានធ្វើឡើង ដោយនៅសល់តែ៥៦នាទីប៉ុណ្ណោះ មុនពេលបេសកកម្ម Chandrayaan-2 ត្រូវបានផ្តើម ។ បេសកកម្មលើកទីពីរនេះ ខុសពីបេសកកម្មលើកទីមួយ Chandrayaan-1 ត្រង់ថា ឥណ្ឌានឹង បញ្ជូនយានឲ្យទៅចុះចតផ្ទាល់លើផ្ទៃព្រះច័ន្ទថែមទៀត មិនត្រឹមតែទៅគោចរឡើយដូចកាលលើកមុនឡើយ ។ បើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) អាមេរិក និង ចិន៕


ចែករំលែក៖