ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅព័រទុយហ្គាល

ចែករំលែក៖

តំបន់អឺរ៉ុប កំពុងប្រឈមនូវសីតុណ្ហភាពក្តៅខ្លាំង គ្របដណ្តប់នៅប្រទេសជាច្រើន ។ អាកាសធាតុក្តៅ បានបង្កឲ្យមាន ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅក្នុងប្រទេស ព័រទុយហ្គាល ហើយកំពុងរាលដាល់ជាទ្រង់ទ្រាយធំ បង្កក្តីបារម្ភយ៉ាងខ្លាំង ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅពេលនេះ ព័រទុយហ្គាល បញ្ជូនអ្នកពន្លត់អគ្គីភ័យ ១,០០០នាក់ ទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ភាគកណ្ដាលនៃប្រទេស ។ នៅពេលនេះភ្លៀងឆេះព្រៃ ៣កន្លែង កំពុងតែរាលដាលទ្រង់ទ្រាយធំ​ ហើយបើមិនអាចទប់ស្កាត់ទាន់ពេលទេនោះ និងរាលដាលខ្លាំងឡើងលើសពីសមត្ថភាពគ្រប់គ្រង ។

យោងតាមអាជ្ញាធរព័រទុយហ្គាល ខ្យល់បក់ខ្លាំងកំពុងបង្កការលំបាកជាខ្លាំងដល់ប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃ ដែលបានចាប់ផ្ដើមឆេះកាលពីល្ងាច ថ្ងៃសៅរ៍ នៅក្នុងតំបន់ Castelo Branco ស្ថិតនៅចំងាយ២២៥គីឡូម៉ែត្រ ពីភាគឦសានរដ្ឋធានី Lisbon ។ ប៉ុន្តែ មកទល់នឹង ពេលនេះ មិនទាន់មានការបញ្ជាក់ពីទំហំបំផ្លិចបំផ្លាញឡើយ រីឯមនុស្សជាច្រើនត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈមនុស្សម្នាក់ និងក្រុមពន្លត់អគ្គីភ័យ៧នាក់ រងរបួស ។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Pedrogao Grande ប្រទេសព័រទុយហ្គាល បានផ្ដាច់ជីវិតមនុស្ស ៦៤នាក់ និងច្រើនជាង២៥០នាក់រងរបួស៕


ចែករំលែក៖