ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ អះអាងថា ជំនួបលើកទី៤ជាមួយលោក គីម ជុងអ៊ុន នឹងកើតមានឡើងឆាប់ៗ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលលើកទី ៤ ជាមួយមេដឹកនាំ កូរ៉េខាង ជើងលោក គីម ជុងអ៊ុន អាចនឹងត្រូវបានឡើងក្នុងពេលឆាប់ៗនេះ បើទោះជាកិច្ចច រចារំសាយអាវុ ធនុយក្លេអ៊ែរកំពុងជាប់គាំងក៏ដោយ។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅពេលទៅដល់ទីស្នាក់ការកណ្តាលអង្គការស ហប្រជា ជាតិ ស្ថិតក្នុងទីក្រុងញូយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតអង្គការសហ ប្រ ជាជាតិ និងជាការ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា តើលោកមានគម្រោងជួបលោក គីម ជាថ្មីដែរឬទេ? លោក ត្រាំ បានគូសបញ្ជាក់ យ៉ាងខ្លីដូច្នេះថា «ជំនួបនេះអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ តែលោក ត្រាំ នៅតែអះអាងដដែលពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន។ លោក ត្រាំ និងលោក គីម ធ្លាប់ជួបគ្នាបីលើករួចមកហើយ គឺនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយប្រទេសវៀតណាម នៅចុងខែកុម្ភៈ និងលើកចុងក្រោយនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កាលពីខែមិថុនា នៅឆ្នាំ២០១៩នេះ។

កាលពីថ្ងៃទី​២៣​ ខែកញ្ញាកន្លងមក​ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងសមភាគី​កូរ៉េខាងត្បូង បានជួបពិភាក្សានៅទីក្រុងញូវយ៉ក ស្តីពីគម្រោងពិភាក្សា ពិភាក្សា​បញ្ហាកូរ៉េខាងជើង​​ដែលមានគម្រោងចាប់ផ្តើម​ចរចាបញ្ហានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក និងមុនពេលកិច្ចប្រជុំមួយ​នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សា​អំពី​ការចែករំលែក​តម្លៃ​ការឈរជើង​របស់​ទាហានអាមេរិក​នៅ​កូរ៉េខាងត្បូង ។

ទោះបីជាការចរចាជាមួយកូរ៉េខាងជើងបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ មិនបានជោគជ័យ រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក​គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ក៏ដោយ ក៏កូរ៉េខាងជើងបានប្រកាសថា ខ្លួនសុខចិត្តចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញនៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។ ប៉ុន្តែគ្មានកាលបរិច្ឆេទ ឬទីតាំងច្បាស់លាស់ ត្រូវបានកំណត់ធ្វើឡើងនៅឡើយទេ ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែត​ ខណៈដែលគាត់បានជួបជាមួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក មូន ជេអ៊ីន (Moon Jae-in) នៅឯខាងក្រៅជំនួបកំពូលរបស់អង្គការសហប្រជាជាតិថា «គ្មាន​ការ​សាកល្បងអាវុធនុយក្លេអ៊ែរទាល់តែសោះឡើយ ។ ទំនាក់ទំនង​គឺល្អប្រសើរខ្លំាងណាស់… យើងចង់ឃើញ បើសិនជាយើងអាចធ្វើ​នូវអ្វីមួយ ។ បើសិនជាយើអាច នោះគឺល្អខ្លាំងណាស់ ហើយបើសិនយើងមិនអាចវិញ, នោះក៏ល្អដែរ យើងនឹងឃើញតើអ្វីនឹងកើតឡើង» ។

លោក មូន បានថ្លែងថា លោកមានសង្ឃឹម​អំពី​កិច្ចពិភាក្សាថ្នាក់កម្រិតការងារ​ជាន់ខ្ពស់​រវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​ នឹងកើតឡើងនៅពេលឆាប់ៗនេះ ដើម្បីរៀបចំកិច្ចប្រជុំ​កំពូលជាលើកទីបី ។ ប៉ុន្តែ​លោក​ដូណាល់ ត្រាំ បានថ្លែងថា លោកអាច​ចង់ដឹងថា តើលទ្ធផលបែបយ៉ាងម៉េច​ នឹងសម្រេច​បាន​ពីជំនួប​កំពូល​លើកទីបី​ជាមួយ​មេដឹកនាំ គីម នៅមុនពេលព្រមព្រៀងថានឹងធ្វើវានោះ ។

លោក ត្រាំ បានថ្លែងដូច្នេះថា «ឥឡូវនេះ ប្រជាជនចង់ឃើញរឿងនោះកើតឡើង ។ ខ្ញុំចង់ដឹងថា តើនឹង​មានលទ្ធផលអ្វីខ្លះសម្រេចបាន ។ យើងអាចដឹងឲ្យបានច្រើន មុនពេលកិច្ចប្រជុំកំពូលនេះកើតឡើង” ៕


ចែករំលែក៖