អាមេរិកបានចំណាយប្រាក់ជាច្រើននៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី ពេលនេះ អាមេរិក បានប្រមូលមកវិញការចំណាយទាំងនោះ ដោយយកប្រេង របស់ស៊ីរីទៅលក់ ។
នៅពេលនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញរូបភាពថតបានកាលពីខែកញ្ញា បង្ហាញឲ្យឃើញថា រថយន្តដឹកប្រេង រាប់សិបគ្រឿងកំពុងតែដឹកប្រេងចេញពីទឹកដីស៊ីរីក្រោមការការពារ ដោយកម្លាំងទាហានអាមេរិក។
គេហទំព័រ Middleeastmonitor.com កាលពីថ្ងៃទី២៨ខែតុលា បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា អាមេរិក បានលួចប្រេងឆៅពីប្រទេសស៊ីរីយកទៅលក់ ហើយប្រាក់ដែលទទួលបានពីការលក់ប្រេងនោះបញ្ចូលនៅក្នុង គណនីធនាគារ ក្រសួងការពារជាតិអាមេរិក។
កាលពីថ្ងៃទី២៦ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីក៏បានបង្ហាញរូបភាពស្តីពី ក្បួនរថយន្តដឹកប្រេងចេញពីស៊ីរី ដោយមានកម្លាំងទាហានអាមេរិកការពារ។ ភាគីរុស្ស៊ីបានបញ្ជាក់ថា ប្រាក់ចំណូលមកពីការលួចប្រេងស៊ីរីលក់ ឲ្យឈ្មួញកណ្តាលគឺបញ្ចូលទៅក្នុងគណនីធនាគារ ក្រសួងការពារជាតិផ្ទាល់ ។ តម្លៃប្រេងដែល អាមេរិក លក់ទៅឲ្យឈ្មួញកណ្តាល មានតម្លៃត្រឹមតែ៣៨ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ហើយឈ្មួញកណ្តាលនិង ទទួលបានផលចំណេញពាក់កណ្តាល។ ជារៀងរាល់ខែ ក្រសួងការពារជាតិអាមេរិក ទទួលបានប្រាក់ចំណូល៣០លានដុល្លារពីការលួចលក់ប្រេងរបស់ស៊ីរី។
អ្នកនាំពាក្យក្រសួង ការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសឲ្យដឹងថា កិច្ចព្រមព្រៀង លក់ប្រេងខាងលើ របស់អាមេរិក ទៅឲ្យក្រុមហ៊ុន Sadcab ត្រូវបានបង្កើតឡើង ដោយអាមេរិកផ្ទាល់ ដោយមានទីតាំង នៅតំបន់ភាគខាងកើតស៊ីរី ។
កន្លមងក អាមេរិកក៏បានប្រកាសបញ្ជូនទាហានទៅកាន់តំបន់ភាគខាងកើតប្រទេសស៊ីរី ការពារ ផលប្រយោជន៍របស់អាមេរិកនៅទីនោះ ៕