ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបនល្បែងធំៗ ចំនួន១០ ក្នុងខណ្ឌចំការមន ដំណើរការយ៉ាងរលូន មិនត្រូវបានបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចគិតត្រួសៗ មានទីតាំងបនល្បែងសុីសងចំនួន១០កន្លែង បានបើកដំណើរលក្ខណៈធម្មតា ក្រោមក្រសែភ្នែក អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទោះជាមានករណីបង្ក្រាបញឹកញាប់ តែទីតាំងទាំង១០កន្លែងនោះ ហាក់មានខ្នងបង្អែករឹងមាំ ជៀសផុតពីបង្ក្រាបទាំងស្រុង។
សូមបញ្ជាក់ថា៖ ទីតាំងបង្កប់ល្បែងស៊ីសង ហ្គេមបាញ់ត្រីទាំង១០កន្លែង មាននៅក្នុង មជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ រួមមាន ៖ ទី១- មាន បំពាក់ស្លាកយីហោ ឈ្មោះ មជ្ឈមណ្ឌល កម្សាន្ត កុមារហ្គេមវើលដ៍ , ទី២- យីហោ រស់ជាតិ សឺឈាន់ , ទី៣- យីហោ ស៊ុប ចង្កាក់យាយទី ៧, ទី៤- យីហោ ទីក្រុងគំនូរជីវចល អ៊ី ឆាយយៀន , ទី៥- យីហោ មជ្ឈមណ្ឌលកម្សាន្ត ហ្វន់ ស្បុក , ទី៦- យីហោពិភពគំនូរជីវចល ធាន ឡុង , ទី៧- យីហោពិភពហ្គេម អា ហួយ , ទី៨- យីហោ អ៊ីហឺ តុងម៉ាន់ , ទី៩- យីហោ ទីក្រុងគំនូរជីវច ល អ៊ី ឆាយ រីឯទីតាំងបនល្បែងទី១០វិញ ម្ចាស់ទីតាំង មិនសរសេរ ស្លាក យីហោ ជា អក្សរខ្មែរ បែរជាសរសេរ ស្លាកយីហោ ជា អក្សរចិនទៅវិញ ប៉ុន្តែទីតាំងបនល្បែងទី១០ នេះ ឋិតនៅទល់មុខនឹងទីតាំងបនល្បែង ទី៩ ហ្នឹងទេ ។
សូមបញ្ជាទៀតក់ថា៖ ទីតាំងបនល្បែង ហ្គេម បាញ់ត្រីទាំង១០ កន្លែងនេះ ក៏នៅមានបង្កប់ ល្បែងអេឡិចត្រូនិច ជាច្រើនប្រភេទ ទៀតផង ដែលបើកចំហរកស៊ី ដោយជនជាតិចិន។
មន្ត្រីរាជការ សមត្ថកិច្ច ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ មានជំនឿថា អាជ្ញាធរ សមត្ថកិច្ច សង្កាត់ ទន្លេបាសាក់ និងអាជ្ញាធរខណ្ឌចំការមន នឹងចាត់វិធានក្នុងបទល្មើសទាំងនេះ ដើម្បីធានាអោយបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕

ដោយ៖ ស រស្មី


ចែករំលែក៖