ព័ត៌មានទាន់ហេតុការណ៍៖

ការលូកដៃរបស់អាមេរិក​ ជាដើមហេតុធ្វើឲ្យហុងកុង គ្មានក្តីស្ងប់ដូចកាលពីមុន

ចែករំលែក៖

ការលូកដៃរបស់អាមេរិ​កជាសាធារណៈ ទៅលើនយោបាយហុងកុង បានធ្វើឲ្យតំបន់នេះ​រកមិនឃើញក្តីស្ងប់នោះឡើយ គឺបាតុកម្មកើតឡើងជាបន្តបន្ទាប់ អស់ពីរឿងមួយ ចូលដល់រឿងមួយផ្សេងទៀត​។

កន្លងមកថ្មីៗ ព្រឹទ្ធភាអាមេរិក​បានអនុម័តច្បាប់សិទ្ធិមនុស្ស និងគាំទ្រដល់បាតុករកោះហុងកុង ធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ សកម្មភាពរបស់អាមេរិក ត្រូវបានក្រុមអ្នកឯកទេសចាត់ទុកថា ជាដើមហេតុធ្វើឲ្យបាតុកម្មកើតឡើងអត់ឈប់ឈរ នៅក្នុងកោះនេះ ។

នៅថ្ងៃអាទិត្យទី១៥ ធ្នូ បន្ទាប់ពីជួបភាពធូរស្បើយបានប្រមាណរយៈពេលបីសប្តាហ៍ ក្រុងហុងកុង បានផ្តើមផ្ទុះមានអំពើហិង្សាសាជាថ្មីឡើងវិញ។ អំពើហិង្សានោះ បានចាប់ផ្ទុះឡើង នៅពេលដែលក្រុមបាតុករពាក់អាវខ្មៅ សំដៅសម្រុកចូលទៅផ្សារទំនើបៗមួយចំនួនក្នុងទីក្រុង និងក្រោយមកត្រូវបានហាមឃាត់ដោយអាជ្ញាធរហុងកុង។

ចលនាតវ៉ា និងសកម្មភាពបំផ្លិចបំផ្លាញ បានផ្ទុះឡើងកាលពីរសៀលថ្ងៃម្សិលមិញ នៅតាមទីតាំងផ្សារទំនើបជាច្រើនកន្លែង ក្នុងដែនក្រុងដីពាក់កណ្តាលស្វ័យហុងកុង។ ការណ៍នេះ បានជំរុញឱ្យ ប៉ូលិស ប្រឆាំងតបវិញ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងធ្វើការចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីតាំងផ្សារយ៉ាងហោចណាស់ក៏ចំនួន ២កន្លែងដែរ។

នៅអំឡុងពេលកើតហេតុ នៅឯផ្សារមួយឈ្មោះ Sha Tin អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារបារាំង AFP បានឃើញក្មេងស្រីអនុវិទ្យាល័យម្នាក់ និងក្មេងប្រុសម្នាក់ទៀតអាយុខ្ទង់ ១៦ ឆ្នាំត្រូវបានចាប់ខ្លួន។

នៅថ្ងៃម្សិលមិញដែរ ក្រៅតែពីកើតមានអំពើហិង្សា នៅតាមទីតាំងផ្សារទំនើបនានា គេក៏ឃើញមានផងដែរ ក្រុមសកម្មជនពាក់ម៉ាសបិទមុខ លើកគ្នាទៅអុកឡុកភោជនីយដ្ឋានមួយចំនួន ដែលគ្រប់គ្រងដោយក្រុមហ៊ុនម៉ាហ្សីម (Maxim)។ ក្រុមហ៊ុននេះ ជាកម្មសិទ្ធិរបស់ឧកញ៉ាម្នាក់ និងបានក្លាយជាគោលដៅរបស់ក្រុមអ្នកប្រឆាំង បន្ទាប់ពីកូនស្រីរបស់លោកឧកញ៉ារូបនោះ បានរិះគន់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង។

គួររំឭកជូនថា កោះហុងកុង បានរួមរឹតដោយមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ អស់រយៈពេល ៦ខែមកហើយ។ ក្នុងរយៈពេលកន្លងមកនេះ គេឧស្សាហ៍ឃើញមានអំពើហិង្សា និងការប៉ះទង្គិចគ្នាយ៉ាងដំណំ រវាងកងកម្លាំងប៉ូលិស ហើយនឹងក្រុមបាតុករខ្លាំងណាស់។

តែទោះជាយ៉ាងណាក្តី ស្ថានការណ៍នៅហុងកុង បានវិលមករកភាពធូរស្រាលបន្តិចវិញ កាលពីខែចុងមុន ក្រោយពីពីគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ ដណ្តើមយកឈ្នះ យ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលប្រព្រឹត្តធ្វើទៅកាលពីថ្ងៃទី ២៤ វិច្ឆិកា។

ដោយឡែក កំហឹងរបស់បាតុករហុងកុង បានចាប់កំរើកខ្លាំងមកវិញនាពេលនេះ នៅពេលពួកគេមើលឃើញថា ទីក្រុងប៉េកាំង និងមេដឹកនាំទីក្រុងហុងកុងលោកស្រីការី ឡាំ នៅតែមិនព្រមផ្តល់សម្បទានអ្វីបន្ថែម ឆ្លើយតបនឹងការទាមទាររបស់ពួកគេ បើទោះបីជាគណបក្សរបស់លោកស្រីការី ឡាំ បរាជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខ្លាំងក្លាយ៉ាងណាក្តី។

ទាក់ទងរឿងនេះដែរ គួរជ្រាបថា នាខណៈនេះ មេដឹកនាំហុងកុងលោកស្រីការី ឡាំ កំពុងបំពេញដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់លោកស្រី នៅឯទីក្រុងប៉េកាំង។ តាមគម្រោង លោកស្រី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីង នៅថ្ងៃចន្ទនេះ។

កន្លងមកថ្មីៗ លោកស្រី​ Carrie Lam ​បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាលើកដំបូង ក្រោយពេលគណបក្សរបស់លោកស្រី​បរាជ័យ ចំណែកក្រុមប្រជាធិបតេយ្យ​ហុងកុង ទទួលបានជ័យជំនៈក្នុងការបោះឆ្នោតឃុំ សង្កាត់។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ មេដឹកនាំកោះហុងកុង ​លោកស្រី Carrie Lam ​នឹងពិភាក្សា​ទៅលើស្ថានភាពនយោបាយ​ សន្តិសុខនិង សេដ្ឋកិច្ចរបស់កោះហុងកុង​ ជាមួយមន្ត្រីជាន់ខ្ពស់ទីក្រុងប៉េកាំង​។ ជាមួយគ្នានេះលោក ស្រីឡឹម និងជួបពិភាក្សាជាមួយ​ប្រធានាធិបតីចិន​លោកស៊ីជីងពីង​ នៅដើមសប្តាហ៍ក្រោយ គឺថ្ងៃទី​១៦ខែធ្នូ ឆ្នាំ​២០១៩។

នៅពេលនេះមានពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានគម្រោង ផ្លាស់ប្តូមេដឹកនាំកោះហុងកុង ​លោកស្រី​ឡឹម ដោយលោកស្រីមិនអាច់ទប់ស្កាត់បាតុកម្មអូសបន្លាយរយៈជិត​៦ខែកន្លងមក ។ បាតុកម្មនៅហុងកុងបានផ្ទុះឡើង នៅខែមិថុនាឆ្នាំ​២០១៩ អូសបន្លាយរហូតមកទល់ពេល​នេះ ។ ពេលដំបូងបាតុកម្មប្រឆាំង ច្បាប់ធ្វើបត្យាប័ន អ្នកទោស ទៅកាន់ចិនដីគោក ប្រែក្លាយទៅជាបាតុកម្មទាមទារប្រជាធិបតេយ្យ និងសិទ្ធិជ្រើសរើសមេដឹកនាំនៅកោះហុងកុង ។

នៅដើមសប្តាហ៍កន្លងមក ​ពលរដ្ឋ​ហុងកុង​រាប់ពាន់នាក់បន្តធ្វបាតុកម្ម ប្រឆាំងនិងរដ្ឋាភិបាល របស់លោកស្រីឡឹម​។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លំាងទៅលើអាមេរិកដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង ជាការបំពានច្បាប់ ចិនតែមួយ​ដែលអាមេរិកបានព្រមព្រៀង​៕


ចែករំលែក៖