គ្រោះថ្នាក់យន្តហោះធុនតូចនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយសារតែចំនួនយន្តហោះធុនតូច របស់ក្រុមហ៊ុនជកជន សម្រាប់ធ្វើដំណើរ មានច្រើន ទើបមានគ្រោះថ្នាក់កើតឡើងច្រើន ។
នៅពេលនេះ យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅវេលាម៉ោង១២ និង១១នាទី ថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)ស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស៤នាក់នៅលើយន្តហោះនោះស្លាប់ទាំងអស់ ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ ហើយដំាក្បាលបុកដីផ្ទុះឆេះ ។ គ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋានCorona ចម្ងាយពីទីក្រុង ឡូសអែនជឺឡេស ៧៥គីឡូម៉ែត្រ ។
នៅកន្លែងកើតហេតុ យន្តហោះឆាប់ឆេះ ហើយក្រុមពន្លត់អគ្គិភ័យ ក៏បានទៅដល់ទីតាំងជួបគ្រោះថ្នាក់ភ្លាមៗ តែមិនមានអ្នកណាម្នាក់នៅរស់នោះឡើយ ។ ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ ។ មកទល់ពេលនេះគេមិនទាន់ប្រកាសពីអត្តសញ្ញា ជនរង្គ្រោះនៅឡើយទេ ៕