ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ជំងឺកូរ៉ូណា ឆ្លងជិត២ម៉ឺននាក់ និងស្លាប់​ជាង៣៦០នាក់ហើយ

ចែករំលែក៖

ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស​កូរ៉ូណា (2019-nCoV) បានសម្លាប់មនុស្ស​កើនឡើង៣៦២នាក់ និងឆ្លង​​១៧ ៣៨៦នាក់ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ថ្នាំសង្កូវ​បង្កា​រព្យាបាល​ នៅមិនទាន់រកឃើញ​នៅឡើយទេ ។

អ្នកជំងឺកូរ៉ូណា​២នាក់​ឆ្លងនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែ​កាលពីថ្ងៃទី២ ខែកុម្ភៈ អ្នកជំងឺម្នាក់​បានស្លាប់​ហើយ ក្លាយជា​ប្រទេសដំបូងគេ​ក្រៅពីប្រទេសចិន​ដែលស្លាប់ដោយសារជំងឺកូរ៉ូណា ។ ប្រទេសប្រហែល​២៧ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​ត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺនេះផងដែរ ។

គួរបញ្ជាក់ថា ជំងឺកូរ៉ូណា​នេះ​បានផ្ទុះឡើង​នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ស្ថិតនៅផ្សារលក់គ្រឿងសមុទ្រ​មួយកន្លែង ហើយមានលក់នូវសាច់សត្វព្រៃល្មើសច្បាប់ផងនោះ ។ ជំងឺនេះ​ឆ្លង​រាលដាលសម្លាប់មនុស្ស​ច្រើនជាងគេបំផុត​នៅក្នុងប្រទេសចិន គឺមានរហូតដល់១៧ ២០៥នាក់ និងស្លាប់​៣៦១នាក់ ៕


ចែករំលែក៖