ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាហួវាយធ្វើឲ្យអាមេរិក និងអង់គ្លេសប្រឈមមុខតានតឹងដាក់គ្នា

ចែករំលែក៖

លោកត្រាំបានព្រមានថា​នឹងឈប់ សហការក្នុងវិស័យ​ចារកិច្ច ចែករំលែកព័ត៌មានចារកម្ម​ជាមួយ ប្រទេសអង់គ្លេស ក្រោយពេល រដ្ឋាភិបាលទីក្រុងឡុងដុងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន បង្កើនបណ្តាញ​ 5G នៅក្នុងប្រទេសអង់គ្លេស ។ មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ ត្រាំ បានហៅអង់គ្លេស ថាជា ​«ជនក្បត់»ទៀតផង ។

លោកដូណាល់ ត្រាំ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ក្រោយពេល នាយករដ្ឋមន្ត្រីអង់គ្លេស សម្រេចឲ្យក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន​ Huawei ចូលរួមបង្កើតបណ្តាញសេវា អត់ខ្សែ 5 G​នៅក្នុងប្រទេសនេះ ។ ភ្លាមៗនោះ ប្រធានាធិបតីដូណាលត្រាំ ចាត់ទុកអង់គ្លេសថាជាជនក្បត់ ដោយមិនខ្វល់ពីការព្រមាន​ទាំងឡាយរបស់អាមេរិក​ ។

មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​​Boris Johnson ​​ក៏បានទៅចូលរយមហើយថ្លែងសុន្ទរកថា​ និងបង្ហាញឧបករណ៍ 5 G របស់អង់គ្លេស​ ។ សកម្មភាពនេះត្រូវបានលោកត្រាំ​ហៅថាជាសកម្មភាព​របស់​«ជនក្បត់» ។ សារព័ត៌មាន​អង់គ្លេស​បានបញ្ជាក់ថា សំដីរបស់ប្រធានាធិបតីដូណាល់ ត្រាំ​​ និយាយថាអង់គ្លេសជាជនក្បត់ គឺនិយាយទៅកាន់មន្ត្រីនៅសេតវិមាន​ មិនមែននិយាយដោយផ្ទាល់ទៅកាន់​នាយករដ្ឋមន្ត្រី Johnson នោះឡើយ​ ។

នាយករដ្ឋមន្ត្រីអង់គ្លេស រងសម្ពាធយ៉ាងខ្លាំងពី អាមេរិក ឲ្យបោះបង់ ក្រុមហ៊ុនចិន ។ ប៉ុន្តែអង់គ្លេស​សម្រេចដើរតាមផ្លូវខ្លួនឯង​ ធ្វើឲ្យអាមេរិកខឹងយ៉ាងខ្លំាង​ ។ ​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Boris Johnson បានសម្រេចលុបចោល​ដំណើរទស្សនកិច្ចទៅកាន់អាមេរិក ក្រោយពេល​«ឈ្លោះគ្នា»តាមទូរទស័ព្ទ​ ។ មន្ត្រីដែលមានវត្តមាននៅក្នុងពេល លោកត្រាំ និង Johnson ពិភាក្សាតាមទូរស័ព្ទ បង្ហើបឲ្យដឹងថា​​ មេដឹកនាំប្រទេសទាំងពីរ ប្រើសំដីធ្ងន់ៗដាក់គ្នា ធ្វើឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសខឹងយ៉ាងខ្លាំង​ ។ ​​ លោកត្រាំ​បានបោកទូរស័ព្ទ​មុនពេលការសន្ទនា«ឈ្លោះគ្នា»បញ្ចប់​ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាសកម្មភាពខាងលើ​ របស់អាមេរិក និងអង់គ្លេស អាចប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មប្រទេសទាំងពីរ ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប​ ។ ទោះបីយ៉ាងណាក្តី អង់គ្លេស បានប្រកាសគោលជំហ របស់ខ្លួនក្នុងការសម្រេចនយោបាយអ្វីមួយ ៕


ចែករំលែក៖