ព័ត៌មានទាន់ហេតុការណ៍៖

វិស័យទេសចរណ៍នៅតំបន់អាស៊ាន ធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារតែជំងឺផ្លូវដង្ហើមថ្មី

ចែករំលែក៖

បរទេស៖ វិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ានក៏ដូចជានៅលើពិភពលោកទាំងមូល នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលវីរុសផ្លូវដង្ហើម ប្រភេទថ្ម។
រយៈពេលកន្លងមក គឺឆ្នាំនៅឆ្នាំ​២០១៩ ទេចរណ៍​កើនឡើងដោយសារតែ​ ជីវភាព សេដ្ឋកិច្ចនិងសង្គម​នៅលើពិភពលោករីកចំរើន ហើយចំណូលពីវិស័យទេសចរណ៍គឺជាមូលដ្ឋាន​គ្រឹះសម្រាប់សេដ្ឋកិច្ចប្រទេសនីមួយៗ។ តំបន់អាស៊ាន​ទាក់ទាញអ្នកទេសចរច្រើនលំដាប់ទី​៤លើពិភពលោក​។
ជាក់ស្តែង កាលពីឆ្នាំ​២០១៩ ប្រទេសហ្វីលីពីនមានកំណើនទេសចរណ៍ កើនឡើងដោយ ប្រទេសនេះរកចំណូលពីវិស័យទេសចរណ៍ រហូតដល់ទៅជាង៩ពាន់លានដុល្លារអាមេរិក ដោយភ្ញៀវទេសចរ នាំ មុខគេ គឺកូរ៉េខាងត្បូង ចិន និងអាមេរិក។
ហ្វីលីពី​ន ជាប្រទេសប្រជុំកោះ ស្ថិតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហើយប្រទេសនេះ​លាតសន្ធឹង នៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វីក។ ប្រទេសនេះ មានកោះសំខាន់ៗ ចំនួន៧៦៤១ ស្ថិតក្នុងដែនរដ្ឋបាលភូមិ សាស្រ្ដសំខាន់ៗ រួមមាន Luzon, Visayas និង Mindanao ។
ប្រទេសហ្វីលីពីនមានកន្លែងទាក់ទាញទេសចរយ៉ាងខ្លាំង នៅតាមបណ្ដាកោះយ៉ាងច្រើនរបស់ប្រទេសនេះ។ រីឯប្រាក់ចំណូលពីវិស័យទេសចរណ៍ មានកំណត់ត្រាខ្ពស់ រហូតដល់ទៅ៩,៣១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ ពោលគឺកើនឡើង២០,៨ភាគរយ។
នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) បានឲ្យដឹង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ថា វិស័យទេសចរណ៍របស់ប្រទេសហ្វីលីពីន មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺកើនឡើង២០,៨ភាគរយ។​ ដោយឡែក នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសនេះមានកំណើន រហូតដល់ទៅ៩,៣១ពាន់លានដុល្លារអាមេរិក។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ក្រៅពីប្រាក់ចំណូលខ្ពស់គ្រប់ពេលនោះ កាលពីឆ្នាំ ២០១៩ ក៏បានមើលឃើញពីព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន រួមទាំងការស្វាគមន៍ភ្ញៀវអន្តរជាតិ ចំនួន៨,២លាន នាក់ផងដែរ។

លោកស្រី Bernadette Romulo-Puyat លេខាធិការ នៃនាយកដ្ឋានទេសចរណ៍ហ្វីលីពីន បានថ្លែងថា បើតាមតួលេខនេះបានបង្ហាញពីសារសំខាន់ នៃវិស័យទេសចរណ៍ សម្រាប់ជំរុញ ឲ្យមាន កំណើនសេដ្ឋកិច្ច របស់ ប្រទេសហ្វីលីពីន។ រីឯភ្ញៀវទេសចរបរទេសធ្វើដំណើរមកកាន់ប្រទេសហ្វីលីពីន​ បានចំណាយជាមធ្យមប្រចាំថ្ងៃ ប្រហែល ១២៨,៣៥ដុល្លារ។ រីឯតម្លៃ នៃការចំណាយលើការធ្វើដំណើរសរុបទាំងអស់សម្រាប់ មនុស្ស ម្នាក់ អស់ប្រហែល១២១៨ដុល្លារ។ រីឯការស្នាក់នៅវិញ គឺមួយយប់ ចំណាយ៩,៤៩ដុល្លារ។
យោងតាមនាយកដ្ឋានទេសចរណ៍ហ្វីលីពីន បានឲ្យដឹងថា ទីផ្សារអ្នកទេសចរខ្ពស់ជាងគេ នៅក្នុងប្រទេសនេះ រួមមាន កូរ៉េខាងត្បូង (តាមតួលេខ ភ្ញៀវកូរ៉េចំណាយលើវិស័យទេសចរណ៍ខ្ពស់ប្រហែល ២,៦​ពាន់​លាន​ដុល្លា​រ​អាមេរិក) ចិន (ចំណូល២,៣ពាន់លានដុល្លារ) និងអាមេរិក(១,២ពាន់លានដុល្លារអាមេរិក)​។
នៅឆ្នាំ​២០២០នេះទេសចរណ៍និងធ្លាក់ចុះ មិនថានៅហ្វីលីពីនឡើយ គឺប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ក៏ធ្លាក់ចុះដូចគ្នាដោយសារតែ​ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ម៉ែវ សាធី


ចែករំលែក៖