ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន ស្លាប់ ៣២នាក់​របួស​៨១នាក់

ចែករំលែក៖

បើទោះបីអាមេរិកនិងអាហ្វហ្គានីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមតាលីបង់ ក្តី ប៉ុន្តែការវាយប្រហារនៅក្នុងប្រទេសនោះ នៅតែបន្តកើនឡើង ប៉ុន្តែមិនមែនជាស្នាដៃក្រុមតាលីបង់ឡើង គឺជាក្រុមភេរវកម្ម IS ​ទៅវិញ​។

ខ្មាន់កាំភ្លើងក្រុមភេរវកម្មរដ្ឋអីស្លាម IS ​បានបើកការវាយប្រហារនៅក្នុងពិធី គោរពវិញ្ញណក្ខន្ធ ក្នុងទីក្រុង កាប៊ុល​ សម្លាប់មនុស្ស ៣២នាក់ និង​៨១នាក់រងរបួស ។ ការវាយប្រហារកើតឡើងក្រោយពេលដែល​អាមេរិកនិងអាហ្វហ្គានីស្ថាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ​ក្រុមតាលីបង់​។

ការវាយប្រហារកើតឡើង នៅក្នុងពិធីគោរពវិញ្ញណក្ខន្ធ ខួប២៥ឆ្នាំ​ថ្ងៃមរណៈភាពរបស់លោក​ Abdul Ali Mazari មេដឹកនាំក្រុមជនជាតិ ភាគតិច Hazara ដែលត្រូវក្រុមតាលីបង់ចាប់ដាក់គុក។ នៅក្នុងពិធីនោះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ជាច្រើនរូប។ ប៉ុន្តែជាភពសំណាងមិនមានមន្ត្រីណាមួយ​រងរបួសឬស្លាប់នៅក្នុងហេតុការវាយប្រហារនោះឡើយ​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Nasrat Rahimi បានបញ្ជាក់ថា ខ្មាន់កាំភ្លើង​មានគ្នា​៣នាក់​ចូលរួមការវាយប្រហារ ហើយខ្មាន់កាំភ្លើងទាំង​៣ត្រូវបានសម្លាប់ ។

ប្រធានាធិបតីអាហ្វហ្គានិស្ថាន លោក Ashraf Ghani បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកថា «ការវាយប្រហារជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ​ប្រឆាំងនិងការឯកភាពជាតិរបស់អាហ្វហ្គានិស្ថាន​។ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង្គការណាតូ​ បានថ្កោលទោសយ៉ាងខ្លាំង​ដល់សកម្មភាពបាញ់ប្រហារខាងលើ​៕ ម៉ែវសាធី


ចែករំលែក៖