ព័ត៌មានទាន់ហេតុការណ៍៖

សពប្រុសស្រី២នាក់លោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា ថ្ងៃតែមួយអណ្តែតថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ សពប្រុសស្រី២នាក់លោតសម្លាប់ខ្លួនថ្ងៃតែមួយលើស្ពានជ្រោយចង្វា អណ្តែតថ្ងៃតែមួយដោយ
សពបុរសមិនត្រូវបានគេស្គាល់អត្តសញ្ញាញនៅឡេីយទេរីឯសពនារីត្រូវបានគេស្គាល់អត្តសញ្ញាណហេីយ។
ហេតុការណ៍នេះ​បង្កឲ្យមានការភ្ញាក់ផ្អេីលនៅព្រឹកថ្ងៃទី៧ខែមីនា​ឆ្នាំ​២០២០ នៅចំណុចខាងជេីងស្ពានជ្រោយចង្វា សពបុរសត្រូវគេប្រទះឃេីញក្នុងទន្លេសាបទឹកដីសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ​ ចំណែកសពនារីត្រូវបានគេប្រទះឃេីញក្នុងទឹកទន្លេសាបដែរគឺក្នុងទឹកដីសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពី​កន្លែងកេីតហេតុឲ្យដឹងថានៅមុនពេលកេីតហេតុមានប្រជាពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹកនៅចំណុចខាងលេីក្រោយមកទៀតក៏មានប្រជាពលរដ្ឋផ្សេងទៀតប្រទះឃេីញសពនារីរងគ្រោះដែលមិនឆ្ងាយពីគ្នាប៉ុន្មានទេគ្រាន់តែជាប់ព្រំប្រទល់រវាងខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វា ប៉ុណ្ណោះ។

គួររំលឹក​ថានៅក្នុងមួយថ្ងៃមានមនុស្សប្រុស-ស្រីពីរនាក់បានមកលោតទឹកសម្លាប់លើស្ពានជ្រោយចង្វាចាស់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ដែលហេតុការណ៍ទី១កើតឡើងនៅម៉ោង៨ និងមួយករណីទៀតកើតឡើងនៅម៉ោង២នឹង៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ករណីទី១. នារីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់។

ប្រភពបានបន្តថា  មុននឹងក្រុមគ្រួសារដឹងថាស្រ្តីរងគ្រោះលោតទឹកលើជ្រោយចង្វារនោះដោយស្រ្តីខាងលើបានជិះឡានតាត់ស៊ីចេញពីស្រុកកំណើតមកលោតទឹកលើស្ពានជ្រោយចង្វារខណៈមកដល់កន្លែងកើតហេតុមុននឹងលោតបានខលទូរស័ព្ទទៅមេប៉ុស្តិ៍នគរបាលស្រម៉ផ្តែផ្តាំអោយទៅប្រាប់ក្រុមគ្រួសារនាងផងបានដឹងដល់ក្រុមគ្រួសារមកដល់កន្លែងកើតហេតុដើម្បីរងចាំស្រងសព។

បើតាមប្រភពព័ត៌មានពីសាច់ញាតិនារីដែលលោតទឹកសម្លាប់បានឲ្យដឹងថា មិនដឹងថាជនរងគ្រោះមិនដឹងមានវិបត្តិអ្វីទេនៅក្នុងគ្រួសារ ហើយនៅព្រឹកថ្ងៃកើតហេតុនារីជនរងគ្រោះបានជិះរថយន្តពីស្រុកកំណើតមកភ្នំពេញ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់រកសពមិនឃើញរហូតមកដល់ថ្ងៃទី៧ខែឆ្នាំដដែលទេីបប្រទះឃេីញសពនារីខាងលេីអណ្តែតទឹក។

ករណីទី២.បើតាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មានអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ បានឈរនៅលើស្ពានជ្រោយចង្វាចាស់ រេ រ៉រលើស្ពានរយៈពេលជិត២ម៉ោង ក៏សម្រេចចិត្តលោតចូលទឹកសម្លាប់។ ភ្លាមៗនោះបុរសដែលលោតទឹកសម្លាប់ខ្លួនបានបក់ដៃហៅគេឲ្យជួយបានមួយសន្ទុះក៏លិចសពចូលក្នុងទឹកទន្លេបាត់រហូតមកដល់ថ្ងៃទី៧ខែ​ឆ្នាំ​ដដែលនេះទេីបមានប្រជាពលរដ្ឋប្រទះឃេីញ។

សពនារីរងគ្រោះត្រូវបានសាច់ញាតិដឹកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីតឯខេត្តកំពង់ចាម។

ឯសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកក្នុងវត្តទួលសង្កែររងចាំសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖