ព័ត៌មានទាន់ហេតុការណ៍៖

លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងតម្កល់រឿងទុកឥតចាត់ការ ករណីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ប៉ាវចិន្តា២ បង្ករអោយមានអគ្គីភ័យឆាបឆេះផ្ទះអ្នកជិតខាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ផ្ទះជាច្រើនខ្នងត្រូវបានឆេះអស់ទាំងស្រុង និងមួយចំនួនទៀតខូចខាតដែលផ្ដើមចេញ ពីស្ថានីយប្រេងឥន្ធនៈ យីហោបាវចិន្តា២ ដោយសារលក់ប្រេងសាំងនិងបញ្ចូលហ្គាសរថយន្ដ ខុសបច្ចេកទេសទើបធ្វើឲ្យ ទុស្សេចេញជាអណ្ដាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅរហូតដល់ផ្ទុះដាច់ ស៊ីទែនផ្ទុកហ្គាសបត់ជាពីរផ្ទុះលាន់ដូចរន្ទះ ធ្វើឲ្យអណ្ដាតភ្លើងឆាប់ឆេះនិងខ្ទរដី ធ្វើឲ្យផ្ទះជិតខាងខ្លះរង្គើ ជ្រុះក្បឿងខូចខាត និងឆេះមួយផ្ទះមួយខ្នងទៀត មានទំហំទទឹង៧ម៉ែត្រគុណនឹង ៨ ម៉ែត្រ ឈើលើថ្មក្រោមប្រក់ស័ង្កសី ឆេះគ្មានសល់ សល់តែឆ្អឹងសសរនិងឆ្អឹងជណ្ដើរតែប៉ុណ្ណោះ។ បច្ចុប្បន្នម្ចាស់ផ្ទះសង់ជាខ្ទមតូចមួយល្មមប្រក់សង្កសី ជ្រកបណ្ដោះអាសន្នរង់ចាំការ    ដោះស្រាយ ក្រែងបានសំណងសង ទៅតាមទំហំផ្ទះនីមួយៗដែលខូចខាត ដែលដើមហេតុឆេះចេញពីស្ថានីយប្រេងឥន្ធនៈ កម្ម សិទ្ធិរបស់លោកប៉ាវ ម៉េងស យីហោប៉ាវចិន្តា២។ នៅចំពោះមុខសមត្ថកិច្ចការិយាល័យ បង្កា ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត លោក        ប៉ាវ ម៉េងសែ បានធ្វើកិច្ចសន្យាថា ខ្លួនធ្វើនេះបើមានហេតុការណ៍កើតឡើងផ្ទុះឬឆេះ ដោយ ប្រការណាមួយ រាលដាលឆេះផ្ទះអ្នកជិតខាងធ្វើឲ្យខូចខាតនោះ ម្ចាស់ស្ថានីយប្រេងខាងលើ នឹងធានាសងទៅតាមការខូចខាតនៃទំហំផ្ទះ បើពុំដូច្នេះទេលោកប៉ាវ ម៉េងស នឹងប្រពន្ធ ផ្តិតមេដៃ ជាភស្តុតាងលោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ហេតុអ្វីបានមិនដោះស្រាយ ទុកឲ្យពួគគាត់រស់នៅទាំងវេទនា ស៊ូអត់ឃ្លានខ្លះបង្ខំចិត្តជួសជុលដោយខ្លួនឯង ខ្លះទៀតឆេះអស់ទាំងស្រុង សង់ខ្ទមរស់នៅទាំងលំបាក ពួគគាត់ទ្រាំជិតមួយឆ្នាំហើយ។ ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី៣ ខែ៥ ឆ្នាំ២០១៩ ចំនុចគីឡូ២ ភូមិរាជានុគោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង តែនៅថ្ងៃទី២៦ ខែ២ ឆ្នាំ២០២០ពួកគាត់បានទទួលលិខិតជូនដំណឹង នូវដីកាសម្រេចលេខ ១៩៧ ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្រេចតម្កល់រឿងទុកឥតចាត់ការ ពីអយ្យការខេត្តស្ទឹងត្រែង ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា ធ្វើឲ្យពួកគាត់ហួសចិត្តខកបំណង ទៅលើចំណាត់ការរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដែលមិនធ្វើការថ្លឹងថ្លែងទៅលើឯកសារនិងវត្ថុតាងសាក្សីមានគ្រប់គ្រាន់ រួមទាំងកិច្ចសន្យារបស់លោកប៉ាវ ម៉េងស ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ប៉ាវចិន្តា 2 ដោយមានលិខិតកិច្ចសន្យាគ្រប់គ្រាន់ចំពោះមុខសមត្ថកិច្ចជំនាញ សម្រាប់ដាក់បន្ទុកទៅលើជនបង្កហេតុ ទាល់តែសោះ។ គួរលឹកថា: ជុំវិញការលើកឡើងរបស់ពលរដ្ឋថា លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងត្រូវបានផ្លាស់ទៅកាន់តំណែងជាព្រះរាជអាជ្ញាខេត្តកំពង់ចាមកាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ ដោយសារលោកត្រូវចាកចេញយ៉ាងដូច្នេះទើបលោកត្រូវប្រញាប់ប្រញាល់ចាត់ការទាំងតក់ក្រហល់ ដោយពុំព្រមមើលឯកសារ និងភស្តុតាងឡើយ ប្រហែលជាអាចពាក់ព័ន្ធផលប្រយោជន៍ជាធំ ធ្វើអោយជនរងគ្រោះរងនូវអយុត្តិធម៌។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ច្រឹង ខ្មៅ អតីត:ព្រះរាជអាជ្ញា ខេត្តស្ទឹងត្រែង បានឲ្យអ្នកសារព័ត៌មាន សួរទៅលោក គឹម ហ៊ុងសាន ទៅ គាត់ជាអ្នកនាំពាក្យខាងអយ្យការ។ ចំណែកលោក គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃអាទិត្យ ទី ០៨ មីនា ឆ្នាំ ២០២០ នេះថា:លោក ភ្លេចអត់បានមើលទេ ករណី សំណុំរឿងភ្លើងឆេះផ្ទះនោះចាំថ្ងៃច័ន្ទ លោកនឹងពិនិត្យមើលហើយចាំប្រាប់ជាក្រោយ។ ដោយ៖មាស សុផាត

 


ចែករំលែក៖