ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក Tiger Woods ដកខ្លួនពីការប្រកួតដោយសាររបួសខ្នង

ចែករំលែក៖

ថៃហ្គ័រវូដ (Tiger Woods) នឹងខកខានការប្រកួតនៅសប្តាហ៍ក្រោយក្នុងពានរង្វាន់ “Arnold Palmer Invitational”ដោយសារតែបញ្ហារបួសខ្នងរបស់គាត់។

កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក Tiger Woods មិនបានលេងចាប់តាំងពីការបើកកម្មវិធី “Genesis Open”កាលពី៣សប្តាហ៍មុនដែលគាត់បានឈានចូលវ័យ៤៤ឆ្នាំទៅហើយបានខកខានការប្រកួត Arnold Palmer Invitational នៅសប្តាហ៍នេះព្រោះតែបញ្ហាខ្នងរបស់គាត់ ។

កីឡាកររូបនេះបាននិយាយថា “ខ្ញុំត្រូវតែថែរក្សារាងកាយរបស់ខ្ញុំហើយសម្រាកឱ្យបានត្រឹមត្រូវដោយអនុវត្តតាមការពិនិត្យរបស់គ្រូពេទ្យ ។

ខ្នងរបស់ខ្ញុំគឺមិនទាន់ជាសះស្បើយនៅឡើយទេសម្រាប់ការប្រកួតនៅសប្ដាហ៍ក្រោយនេះ” ។

កីឡាករសញ្ជាតិអាមេរិករូបនេះធ្លាប់ឈ្នះជើងឯកចំនួនពីរដងក្នុងកម្មវិធី “Arnold Palmer Invitational” ។ បច្ចុប្បន្ន Woods ជាប់ចំណាត់ថ្នាក់ទី ១១ នៅលើពិភពលោក បានចូលលេងក្នុងព្រឹត្តិការណ៍ PGA Tour ចំនួន ២ លើកប៉ុណ្ណោះនៅឆ្នាំ២០២០នេះ និងមួយទៀតគឺកម្មវិធី Farmers Insurance Open ដែលគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ។

គួរបញ្ជាក់ថា កីឡាករ Tiger Woods ធ្លាប់ឈ្នះពានសំខាន់ៗចំនួន១៥ ដងនៅក្នុងអាជីពវាយកូនហ្គោលរបស់គាត់ និងបានទទួលការវះកាត់ជង្គង់លើកកាលពីអំឡុងខែសីហា។ លោកធ្លាប់ឈ្នះពានក្នុង កម្មវិធីខាងលើ (Arnold Palmer Invitational) នៅឆ្នាំ២០០១ និងឆ្នាំ២០១៣ ៕ដោយ៖ភារៈ


ចែករំលែក៖