ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យបណ្តោះអាសន្ន ១៤កន្លែងនៅវូហាន​បានបិទទ្វារ ក្រោយអ្នកឆ្លងវីរុសកូវីដ-១៩ថយចុះខ្លាំង

ចែករំលែក៖

ស្ថានភាពឆ្លងជំងឺផ្លូវដង្ហើមនៅចិនបង្កឡើងដោយវីរុស កូវីដ-១៩​ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តំបន់ជាច្រើននៅក្នុងប្រទេសចិនមិនមានករណីឆ្លងវីរុសនេះនោះឡើយ​។

ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងសៀងហៃ បានសម្រេចឲ្យបើកទ្វារ​សាលារៀន ១៤៤កន្លែងឡើងវិ​ ក្រោយបិទទ្វារជាច្រើនខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី​ បង្កឡើងដោយវីរុស Covid-19

ការសម្រេចបើកទ្វារសាលារៀនក្រោយពេលដែល ​នាយកសាលាទាំងអស់ មានវិធានការទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព​ដល់សិត្សទាំងអស់​។ គ្រូបង្រៀនទាំងអស់គឺត្រូវតាមដាននិងត្រួតពិនិត្យ លាងសម្អាត់ដៃ​របស់សិស្ស​ជាគ្រប់ពេល ទើបអាចទប់ស្កាត់បានល្អបំផុត។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ទីក្រុងវូហាន ខេត្តហូប៉ី​​ ដែលជាទីកន្លែងឆ្លងវីរុស​Covid-19 មុនគេបង្អស់​​ បានបិទមន្ទីរពេទ្យ​បណ្តោះអាសន្នមួយកន្លែងទៀត​ ​ដោយសារតែ ចំនួនអ្នកឆ្លងនៅទីក្រុងនេះថយចុះជាបន្តបន្ទាប។ គិតមកទល់ពេលនេះ​មន្ទីពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកឆ្លងវីរុស​Covid-19 បានបិទទ្វារ​​ដល់ទៅ​១៤ កន្លែងហើយ គឺជារឿងដ៏ល្អបំផុត សម្រាប់ទីក្រុងវូហាន។

អ្នកជំងឺជាង ៥ម៉ឺននាក់ដែលបានចេញពីមន្ទីរពេទ្យ​ គឺជាជោគជ័យ​របស់ក្រុមគ្រូពេទ្យ​ចិន​ ដែលបានព្យាបាលពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។

តាមតួលេខពីគេហទំព័រ​ Worldometers បានឲ្យដឹងថា​វីរុស​ COVID-19​បានឆ្លងរាលដាលដល់ប្រទេស​ចំនួន១១២ប្រទេសនៅលើផែនដី​​ ដោយមានអ្នកឆ្លង​១១៤២០០នាក់​​។ចំណែកអ្នកព្យាបាលជាសះស្បើយវិញ​មាន ៦២.៨០០នាក់​ និងជាង​៤៧ពាន់នាក់កំពុងស្ថិតនៅក្នុងការព្យបាល​៕ម៉ែវ សាធី


ចែករំលែក៖