ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សាអុីតាលីប្រកាសការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសcovid-19

ចែករំលែក៖

កាលពីល្ងាចថ្ងៃច័ន្ទទី០៩ខែមីនាឆ្នាំ២០២០រដ្ឋាភិបាលអុីតាលីបានបន្ថែមច្បាប់មួយក្រឹត្យទៀតទៅកាន់ប្រទេសទាំងមូលនូវវិធានការណ៍ដែលបានអនុវត្ដរួចហើយនៅក្នុងតំបន់ខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីត១៩។
ក្នុងសន្និសីទកាសែតមួយប្រធានក្រុមប្រឹក្សាអុីតាលីលោក Giuseppe Conte បានដាក់កំហិតថា«ចៀសវាងការផ្លាស់ប្ដូរទីកន្លែងនៅគ្រប់ប្រទេសអុីតាលី»និងបានហាមឃាត់រាល់ការប្រមូលផ្ដុំឫ បាតុកម្មដែលចាប់ផ្ដើមពីព្រឹកថ្ងៃអង្គារនេះតទៅ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់Ansa បានរាយការណ៍ថា ជនជាតិអុីតាលីអាចធ្វើតំណើរបានដោយសារហេតុផលវិជ្ជាជីវៈឫសុខភាពចំណែកសាលារៀនទាំងអស់នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី០៣ខែមេសាគឺមិនមែនថ្ងៃទី១៥ខែមីនាដូចដែលបានគ្រោងទុកពីមុនឡើយ។
ក្នុុងពេលធ្វើសន្និសីទកាសែតនៅឯវិមានរដ្ឋាភិបាលលោកGiuseppe Conteបានបញ្ជាក់ធ្ងន់ៗថា«ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យមួយនេះដែលអាចសង្ខេបដូចតទៅ៖ខ្ញុំស្នាក់នៅផ្ទះរបស់ខ្ញុំប្រទេសអុីតាលីទាំងមូលនឹងក្លាយជាតំបន់ការពារហើយតំបន់ក្រហមនឹងលែងមាននៅឧបទ្វីបមិនមានពេលវេលាទៀតទេក្នុងការខ្ជះខ្ជាយតួលេខបានប្រាប់យើងថាយើងមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងករណីមានការចម្លងវីរុសcovid19អ្នកជម្ងឺសម្រាកព្យាបាលនៅមន្ទីពេទ្យយ៉ាងយកចិត្តទុកដាក់ហើយជាអកុសលក៍មានមនុស្សស្លាប់ផងដែរ។ ពួកយើងត្រូវតែផ្លាស់ប្ដូរឥរិយាបថឥឡូវនេះ។
ប៉ុន្ដែវិធានការណ៍ទាំងនេះមិនអនុវត្ដដល់ភ្នាក់ងារដឹលជញ្ជូនសាធារណៈឡើយក្នុងគលបំណងដើម្បីធានានូវនិរន្ដរភាពនៃសកម្មភាពសេដ្ឋកិច្ចនិងអនុញ្ញាតឲ្យប្រជាជនទៅធ្វើការបាន។ លោក Giuseppe Conte បានថ្លែងនៅក្នុងសន្និសីទកាសែតថាសម្រាប់វិស័យកីឡាបាល់ទាត់នឹងត្រូវផ្អាកគ្មានហេតុផលអ្វីដែលការប្រកួតនិងព្រឹត្ដិការណ៍កីឡាគួរតែបន្ដខ្ញុំពិតជាសោកស្ដាយប៉ុន្ដែក្រុមអ្នកគាំទ្រនៅតាមស្ដាតពហុកីឡាដ្ឋានទាំងអស់ត្រូវតែយកចិត្តទុកដាក់នេះជាមូលហេតុដែលខ្ញុំបានសម្រេចចិត្ដអនុម័តជាបន្ទាន់នូវវិធានការណ៍តឹងរឹងនិងខ្លាំងក្លាជាងនេះ»៕ ដោយ៖ម្លិះ


ចែករំលែក៖