ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រារព្ធទិវាទេសចរណ៍ទីក្រុងស្អាត អនាម័យល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តរៀបចំប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី៨ ក្រោមពាក្យស្លោក ទីក្រុងស្អាត វិថីស្រស់បំព្រង ហូបស្អាត សុខភាពល្អ ក្រោមវត្តមានឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត នឹងមន្ត្រីមន្ទីរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អញ្ជើញចូលរួម ក្នុងទិវាបរិស្ថាន រួមគ្នាសំអាតអណាម័យ ដើម្បីសុខភាព ផ្តើមចេញពីរយើងទាំងអស់គ្នា ដែលប្រារព្ធធ្វើឡើងនៅមុខទីធ្លា សាលាខេត្តស្ទឹងត្រែង។

ឆ្លៀតក្នុងនោះឱកាសនេះផងដែរ ឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ថា សូមឲ្យបងប្អូនទាំងអស់ចូលរួមសំអាត នឹងអណាម័យនៅក្នុងទីរួមខេត្ត នឹងទីធ្លាបរិវេណជុំវិញសួនសាធារណៈ តាមផ្ទះបងប្អូនជាពិសេស ទិវាទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា យើងត្រូវវិចខ្ចប់ពេលបរិភោគរួច នូវកាកសំណល់ជៀសវាងបោះចោលពាស់វាលពាស់កាល ត្រូវដាក់ចូលក្នុងធុងសំរាម ដែលមាននៅជិតបំផុត ដើម្បីទាក់ទាញភ្ញៀវទេសជាតិ នឹងអន្តរជាតិមកកំសាន្ត វាជាមុខមាត់ខេត្តរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា នឹងគ្រោងរៀបចំអង្គរសង្គ្រានខាងមុខនេះ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ យើងទាំងអស់គ្នា ចូលរួមទីក្រុងស្អាត អណាម័យល្អផ្តើមចេញពីរយើងទាំងអស់គ្នា នឹងចូលរួមរើសសម្រាម ដើម្បីទីក្រុងស្អាត បរិស្ថានស្រស់បំព្រងចាប់ពីពេលនេះតទៅ។

លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា: ក្នុងការរៀបចំប្រារព្វទិវា ទីក្រុងស្អាត អណាម័យល្អ ធ្វើឡើងបានដោយមានការសម្របសម្រួល អញ្ជើញជាអធិបតីក្នុងការបើកកម្មវិធីនេះឡើង ដោយមានការចូលរួម ពីមន្ទី មន្ត្រីពាក់ព័ន្ធ ជុំវិញខេត្ត នឹងកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអ្នក ហើយលោកបំណង គឺទីក្រុងស្អាត អណាម័យល្អ បរិស្ថានស្រស់បំព្រង កើតចេញពីយើងទាំងអស់គ្នា នឹងផ្សប់ផ្សាយ ឲ្យបានជ្រួតជ្រាប ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករ សូមចូលរួម នឹងរួចចំណែក សំអាតអណាម័យ កាកសំណល់វិចខ្ចប់ដាក់ក្នុងធុង ចៀសវាងចោលពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់។

ប្អូនប្រុសឈ្មោះឃា ចាន់នូរ អ្នកទាំងបួនរៀននៅសាលាសកលវិទ្យាល័យសុខាភិបាលភូមិភាគទី១ ពួគគាត់បានលើកឡើងថា ក្នុងការដើររើសសំរាមនេះមិនម៉ែន មិនល្អទេពួគគាត់យល់ថា ល្អណាស់ ហើយមិនរើសអើង ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិ នឹងធ្វើឲ្យបងប្អូនពុកម៉ែ លោកយាយ លោកតា ចូលរួមអណាម័យដើម្បីទីក្រុងស្អាត យើងត្រូវចូលរួមទាំងអស់គ្នា សំរាមត្រូវវិចខ្ចប់ឲ្យបានល្អ រួចដាក់ក្នុងធុង សូមកំចោលពាស់វាលពាស់កាល គ្មានសណ្តាប់ធ្នាប់ ជាពិសេសចោលនៅក្នុងទឹកទន្លេ វាធ្វើប:ពាល់បរិស្ថាន ទេសចរណ៍ នឹងសុខភាពយើងទាំងអស់គ្នា។

ដោយ ៖មាស សុផាត


ចែករំលែក៖