ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លើយតបនឹងទូរទស្សន៍បរទេសមួយ , សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កូវីដ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាង”

ចែករំលែក៖

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ មានប្រសាសន៍ថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ”។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប ថា “ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០”។

យោងតាមហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា “កូវីដ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាង ជំងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវ តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

សម្តេចតេជោ ហ៊ុន សែន សូមអោយបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងនេះតាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើង គ្មានជំងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ ក្នុងនោះជនជាតិខ្មែរ១ម្នាក់ អង់គ្លេស៣នាក់និង(ចិនម្នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕


ចែករំលែក៖