ភ្នំពេញ៖ កម្ពុជារកឃើញករណីកូវីដ ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ, សរុបអ្នកឆ្លង១២នាក់ហើយ ។ ដូច្នេះមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សា សុខភាព ជាចំបង។
មុននេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ។
សូមអានពីខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាលអំពីការរកឃើញករណីឆ្លងកូវីដ ចំនួន ៤ ករណីថ្មីទៀតដូចខាងក្រោម៖