ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បិទKTV ក្លឹបកម្សាន្ត រោងភាពយន្ត សារមន្ទី រទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ដោយសារស្ថានភាពជំងឺកូវីដ១៩ រីករាលដាលជាសកល។ តែដល់រសៀលថ្ងៃដដែល ក្រសួងសុខាភិបាលបានបន្តបិទ ក្លឹបកម្សាន្ត និងសារមន្ទីរទាំង ក្នុងក្របខណ្ឌទូទាំងប្រទេស។
ការប្រកាសបិទនេះ គឺដើម្បី បង្ការ ទប់ស្កាត់ការរាតត្បាតការឆ្លង ជំងឺCOVID-19 រហូតដល់ពេលវីរុសកូវីដ១៩បានធូរស្រាល ។

ការប្រកាសបិទ បន្ទាប់ពីមាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់គោលការណ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងផ្លូវការណ៍ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ។
យោងតាមសេចក្តីជូនដំណឹងខាងលើ ដែលដាក់ជូនលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តម្រូវឲ្យបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បាន ធូរស្រាលឡើងវិញ ដើម្បីទប់ស្កាត់និងបង្ការរីករាលដាលនៃវីរុសកូវីដ១៩ ដែលកំពុងកើតឡើងជាសកល ។

ក្នុងស្ថានភាពដ៏ចាំបាច់នេះ ក្រសួងសុខាភិបាលស្នើដល់លោករដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៍ វិចិត្រសិល្បៈ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា បូកទាំងករណីថ្មី១២នេះផង អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ៕

 

ដោយ៖ សិលា

 


ចែករំលែក៖