ព័ត៌មានទាន់ហេតុការណ៍៖

COVID-19 ឆក់យកជីវិតមនុស្ស ៣៤៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង នៅអុីតាលី

ចែករំលែក៖

ប្រទេសអុីតាលី៖ ក្នុងពេលតែ រយៈពេល២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀត បានស្លាប់នៅអ៉ីតាលី, ឈានដល់និស្សិតថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19
ទីក្រុងរ៉ូម៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ មានមនុស្សសរុប ៣៤៥នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអ៉ីតាលី កាលពីម្សិលមិញ។
ប្រការនេះធ្វើឲ្យចំនួនមនុស្សស្លាប់សរុប កើនឡើងរហូតដល់ ២,៥០៣នាក់ ក្នុងចំណោមករណីឆ្លងសរុបដែលបានកើនឡើងដល់ ៣១,៥០៦ករណី។

និស្សិតថ្នាក់វេជ្ជបណ្ឌិតប្រមាណ ១០,០០០នាក់ នឹងត្រូវបញ្ចេញមុនកាលកំណត់ ដើម្បីជួយប្រទេសជាតិទប់ស្កាត់ការឆ្លង និងរីករាលដាលដ៏អាក្រក់នៃវីរុសកូរ៉ូណាថ្មី (COVID-19) ។ នេះបើតាមការបញ្ជាក់អោយដឹងពីអាជ្ញាធរអ៉ីតាលី ខណៈអ៉ីតាលី បានក្លាយជាប្រទេសកំពុងរងគ្រោះ ធ្ងន់ធ្ងរជាគេលើពិភពលោកនាពេលបច្ចុប្បន្ន ហើយប្រទេសអឺរ៉ុបមួយនេះ ក៏កំពុងខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងបុគ្គលិកពេទ្យយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ក្រៅពីប្រទេសអ៉ីតាលី ប្រទេសអឺរ៉ុបមួយទៀតក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ផងដែរនោះគឺអេស្ប៉ាញ ដោយនៅទីនោះមានអ្នកឆ្លងលើស ១០,០០០ករណី និងអ្នកជំងឺជិត៥០០នាក់ស្លាប់។ ដោយឡែកប្រទេសបារាំង ប្រធានាធិបតី ម៉ាក្រុង បានបញ្ជាកម្លាំង១០០០០០នាក់ ធ្វើសង្រ្គាមប្រឆាំង COVID-19 ដែលប្រតិបត្តិការនេះ បានអនុវត្តន៍ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០៕ សិលា


ចែករំលែក៖