ភ្នំពេញ៖យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំកម្ពុជា ចេញផ្សាយ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ បង្ហាញថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធានៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងព្យាបាលជំងឺកូវីដ១៩ ដោយជោគជ័យ ! ។
វ៉ាក់សាំងប្រភេទនេះ ទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ ។ តាមស្តង់កំណត់នៃអន្តរជាតិ និង តាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ ៕