ភ្នំពេញ ៖ តាមរយៈការព្យាករពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមរកឃើញថា ធាតុអាកាសនៅតែបន្តក្តៅពេលថ្ងៃ ឯបណ្តាខេត្តមួយចំនួននឹងអាចមានភ្លៀងពីតិចទៅមធ្យម និងពីមធ្យមទៅបង្គួរ ខណៈមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តបងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ដែលអាចចាប់កើតមាននៅក្នុងអំឡុងថ្ងៃទី២៤-២៨ខែមីនា ។
ផ្អែកតាមការព្យាកខាងលើនេះ ក្រុមការងារក្រសួងធនធានទឹកបានបញ្ជាក់មូលហេតុដោយសារកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ឲ្យដឹងថា ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ដោយតាមការព្យាករចាប់ពីថ្ងៃទី ២៤-២៩ ខែមីនា មានដូចខាងក្រោមនេះ ៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°c និង សីតុណ្ហភាពអតិបរមាមានពី៣៦-៣៩°c ។ ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ , បន្ទាយមានជ័យ សៀមរាប ,ប៉ៃលិន ,បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានរៀងនៅក្នុងកម្រិតពីតិចទៅបង្គរ។ ឯខេត្តដទៃទៀតនឹងអាចមានភ្លៀងខ្សោយ ។
២- បណ្ដាខេត្តនៅខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ ផ្នែកខ្លះនឹងអាចមានរៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
៣-បន្ទាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ ផ្នែកមួយចំនួនអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តបងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី ២៤-២៨ខែមីនា ៕ ដោយ ៖ សុខខេមរា