ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ខណៈដែលកម្ពុជាកំពុងតែប្រឈមនូវការរីករាលដាលនៃជំងឺ COVID-19 ហើយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ៕សហការី


ចែករំលែក៖