ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចយកជនជាតិចិន១៧៤នាក់ដាក់សណ្ឋាគារមួយកន្លែងនិងស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យនិងតាមដាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកកែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះថាជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយបានយកពួកគាត់ទៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត។
លោកបន្តថាសណ្ឋាគារមួយកន្លែងដែលដាក់អោយជនជាតិចិនសម្រាកមាន ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់​ ខណះស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩(COVID-19)និងខាងមន្ទីរបានយកវត្ថុវិភាគទៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត។
សូមបញ្ជាក់ថា ​យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណជិត២០០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិតបង្កការភ្ញាក់ផ្អើលដល់ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​សហ​ការជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​ព្រំ​​ដែន​អន្តរជាតិ​បា​វិត​អាជ្ញាធរ​ក្រុង​បា​វិត​ទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ​មីនា​២០២០​ ស្ថិត​នៅភូមិបាវិតកណ្ដាលសង្កាត់បាវិត​ក្រុង​បា​វិត។
ពាក់ពន្ធ័និងករណីខាងលើនេះ ​លោក​លឹ​ម ​សៀង​ហេង​ អភិបាលក្រុង​បា​វិត​បាន​ប្រាប់​អ្នកសារព័ត៍មានដឹង នៅ​យប់​ថ្ងៃ​ទី​២៤​ មីនា ​ឆ្នាំ​​២០២០ ​គឺ​មាន​ជនជាតិ​ចិន​ប្រមាណ​ជិត២០០​នាក់​បាន​ធ្វើ​ដំណើរ​ពី​ទិ​ស​ខាងលិច​តាម​ផ្លូវជាតិ​លេខ​១​មក​ចុះ​នៅ​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ​ហើយ​គោលបំណង​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ ក៏​ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ​មិន​អ​នុ​ញ្ញាត​​ ដោយ​​បាន​រាយការណ៍​​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​។
ក្រោយមក ទើប​លោក​សហ​ការជាមួយ​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការ​នគ​បាល​ខេត្ត​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិត​នគ​បាល​ក្រុង​បា​វិត​និង​កងរាជអាវុធហត្ថ​ក្រុង​ខេត្ត​ចុះ​ទៅ​ឃាត់​និង​បញ្ជូន​ជនជាតិ​ចិន​ទាំងជិត​២០០​នាក់​មក​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​សាលាក្រុង​បា​វិត នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​និង​អាគារ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដើម្បី​គ្រប់គ្រង​និង​សាកសួរ​។
​លោក​អភិបាលក្រុង​បន្ត​ទៀត​ថា​ ហើយនៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​មី​នា​ ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​សហ​ការ​ជា​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​សាកសួរ​និ​ង​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ​ពុំ​ទាន់​រក​ឃើញ​មាន​សញ្ញា​​អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​​ករណី​វីរុស​កូ​វី​ដ-​១៩​ទេ​។
ចំពោះ​លទ្ធផល​យ៉ាងណា​នោះ ​យើង​មិន​ទាន់​ទទួល​បាន​ជាផ្លូវការនោះទេ ដោយសមត្ថកិច្ចយាមកាម ដោយ​ដាក់​ខ្សែ​ព​ទ្ធ័ជុំ​វិញ​បរវេ​ណ​ទីតាំង​ទាំង​បី​ចម្ងាយ​៣០​ម៉ែត្រ​ពីរ​បង​ផងដែរ ។ ​
ខណះដែលសមត្ថកិច្ចកំពុងដាក់ជនជាតិទាំងនេះឲ្យនៅ​ដោយឡែក ​និង​កំពុងធ្វើការ​សូម​រង់ចាំ​លទ្ធផល​​នៅពេល​​ក្រោយ​បន្តទៀត។ យឹម សុថាន

ចែករំលែក៖