ព័ត៌មានទាន់ហេតុការណ៍៖

បីសាចក្រហមត្រៀម​លេខ​អាវពិសេស​សម្រាប់ Jadon Sancho ពាក់ប្រសិនបើទិញបាន

ចែករំលែក៖

អង់គ្លេស ៖ ក្លិប​បិសាច​ក្រហម Manchester United បាន​ត្រៀម​អាវ​លេខ ៧សម្រាប់កីឡាករ Jadon Sancho រួច​ជា​ស្រេច ប្រសិន​ណា​យុវជន​វ័យ២០ឆ្នាំ​កីឡាករ Jadon Sancho លេង​ឲ្យ Dortmund ព្រមព្រៀង​ការ​ផ្ទេរ​មក​អង់គ្លេស ។

តាម​តម្លៃ​ខ្លួន ១២០ លាន​ផោន ​មាន​ប្រភព​ជា​ច្រើន​ជឿជាក់​ថា បិសាចក្រហម​ត្រៀម​រួចរាល់​ហើយ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​អ្វី​ទាំង​អស់ នៅ​ឡើយ​តែ​ការ​សម្រេច​ចិត្ត​របស់​សាមុី​ខ្លួន​តែ​ប៉ុណ្ណោះ។

Sancho បាន​បាត់បង់​ឱកាស​បន្ត​លេង​នៅ UCL ហើយក្រោយ​ធ្លាក់ក្រោម​ថ្វី​ជើង PSG ដោយ​ឡែក​សម្រាប់​បិសាច​ប្រសិន​មាន​ឱកាស​កក់​កៅអី​លេង​ពាន​រង្វាន់​អឺរ៉ុប​រដូវ​កាល​ក្រោយ នោះ​ក៏​ជា​ភាគរយ​អាច​បញ្ចុះបញ្ចូល​ឲ្យ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ផ្ទេរ​មក​ជាក់​ជា​ពុំ​ខាន។

សូមបញ្ជាក់ថា ​អាវ​លេខ ៧ កាល​ពី​ដើម​ឡើយ​ជា​របស់ Alexis Sanchez ប៉ុន្តែ​បើ Sancho មកបិសាចក្រហមនឹង​ព្រម​ដក​លេខ​ពិសេស​នេះ​ចេញ​ពី​កីឡាករ​ឈីលី​ឲ្យ​មក​រូប​គេ​វិញ៕ ដោយ៖ភារៈ


ចែករំលែក៖