ភ្នំពេញ៖ ក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើបទបង្ហាញស្តីពីការទប់ស្កាត់-ព្យាបាលជំងឺ COVID-19 ដល់មន្ទីរពេទ្យព្រះកេតុមាលា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។
ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកនៃនាយកដ្ឋានសុខាភិបាល តំណាងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ, លោក លី សុវណ្ណ ប្រធានមន្ទីរពេទ្យព្រះកេតុមាលា ព្រមទាំងមានចូលរួមពីសំណាក់មន្ត្រីជាទ័ពទាហានចំនួន ៧៨អង្គភាព បានចូលការធ្វើបទបង្ហាញនេះ ពីបទពិសោធន៍ក្រុមគ្រូពេទ្យជំនាញចិន។
ឧត្តមសេនីយ៍ឯក គង់ សាលី បានថ្លែងការកោតសរសើរចំពោះ ក្រុមជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺ COVID-19 មកពីកងទ័ពរំដោះប្រជាជនចិន លោកវរសេនីយ៍ឯកពិសេសជាង ជែហ្វូ ប្រធានក្រុមគ្រូ ពេទ្យអ្នកជំនាញវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជម្រាបជូនថា យោងតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងយោងតាមសំណូមពររបស់អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក្រសួងការពារប្រទេសចិន បានចាត់តាំងក្រុម ការងារ៤រូប រួមជាមួយឧបករណ៍ សម្ភារមួយចំនួន មកកម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេស។
តាមរបាយការណ៍របស់ វរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធានក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជម្រាបជូនថា យោងតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងយោងតាមសំណូមពររបស់អនុព័ន្ធយោធាចិន ប្រចាំកម្ពុជា ក្រសួងការពារប្រទេសចិន បានចាត់តាំងក្រុមការងារ៤រូប រួមជាមួយឧបករណ៍ សម្ភារមួយចំនួនមកកម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញបេសកកម្ម នៅក្រៅប្រទេស។
សូមបញ្ជាក់ថា៖ គ្រូពេទ្យទាំង៤រូបនេះ រួមមាន៖ សាស្ត្រាចារ្យ ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជំងឺឆ្លង សម្លាប់មេរោគ រកមេរោគបង្ការនិងមានភារកិច្ចស្រាវជ្រាវ ហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំ ណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោយទាំងឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ។
ទន្ទឹមនេះ លោកវរសេនីយ៍ឯកពិសេស ជាង ជែហ្វូ ក៏បានបញ្ជាក់បន្ថែមថា ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោល ក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រួមមានទី១៖ គ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ១៩ ឱ្យមានវិធីសាស្ត្រល្អ ដាក់ដោយឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត, ទី២៖ កាត់ផ្តាច់ការចម្លងបន្ត កុំឱ្យមានការកើនឡើង ការពារផ្ទាល់ខ្លួន តាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣៖ មានវិធានការការពារមន្ត្រីជួរមុខនោះ គឺក្រុមគ្រូពេទ្យព្យាបាល ជំងឺឆ្លងវីរុសកូវីដ១៩ តាមរយៈប្រើប្រាស់ឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។
ក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) នៃកងទ័ពរំដោះប្រជាជនចិន បានវាយតម្លៃថា បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យព្រះកេតុមាលា មិនទាន់មានលទ្ធភាព ដើម្បីទទួលអ្នកជំងឺ COVID-19 នៅឡើយទេ។ ក៏ប៉ុន្តែ ទោះបីមានអ្នកជំងឺ COVID-19 ក្នុងនាមជាក្រុមគ្រូពេទ្យយោធាចិន ដែលរដ្ឋាភិបាលបញ្ចូនមក គឺធ្វើយ៉ាងដើម្បីជួយក្រុមគ្រូពេទ្យនៅទីនេះ គ្រប់ពេលវេលា ដូច្នេះ សម្រាប់ស្ថានភាពនេះ គឺត្រូវការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត៕ដោយ៖ សហការី