ទីក្រុងម៉ានីល៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះ គឺលោក Felimon Santos Jr. ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន បានឆ្លងជំងឺ COVID-19។
លោក Santos បានចាប់ផ្តើមអនុវត្តវិធានការនៅដាច់ដោយឡែកក្នុងផ្ទះរបស់លោក តាំងពីថ្ងៃទី២៤ ខែមីនា ។ នេះយោងតាមសេចក្តីរាយការណ៍ខាងលើ
បន្ទាប់ពីលោកបានធ្វើប្រាស្រ័យទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់ហ្វីលីពីនម្នាក់ ដែលត្រូវបានធ្វើតេស្តឃើញថាមានផ្ទុក COVID-19។ សម្រាប់លទ្ធផលធ្វើតេស្តរបស់លោក Santos ទើបតែចេញមកកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយលោកក៏បានជូនដំណឹងនេះដល់ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana។
សូមបញ្ជាក់ផងដែរថា៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប៧០៧នាក់ ក្នុងនោះ៤៥នាក់បានស្លាប់។
ប្រទេសហ្វីលីពីន មានប្រជាជនច្រើនផងដែរ ដែលត្រូវបានរឹតបន្តឹងចំពោះការជួបជុំគ្នាច្រើន និងមានវិធានការអោយនៅក្នុងផ្ទះជាដើម៕ សហការី