ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់​ អាមេរិកបង្កើនការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើអ៊ីរ៉ង់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកអាមរិក បានអនុម័ត​ដាក់ទណ្ឌកម្ម ថ្មីបន្ថេមទៀតទៅលើ អ៊ីរ៉ង់ បើទោះបីសហគមន៍ អន្តរជាតិ អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ ដើម្បីជួយដល់ប្រទេសដែលរងទណ្ឌកម្ម ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក  បានដាក់ទណ្ឌកម្ម ទៅលើបុគ្គល​១៥នាក់ និងក្រុមហ៊ុនចំនួន​៥​របស់អ៊ីរ៉ង់ ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់អារិក​។ ការដាក់ទណ្ឌកម្ម ខាងលើ​ កើតឡើងក្រោយអាមេរិកចោទប្រកាន់​ បុគ្គលនិង​ក្រុមហ៊ុន ជួយដល់ក្រុមភេរវកម្ម វាយប្រហារទៅលើកម្លាំងទាហានអាមេរិក ។

សកម្មភាពខាងលើរបស់អាមេរិក កើតឡើង​ក្រោយពេលអ៊ីរ៉ង់ បានឌឺដងដាក់អាមេរិក ដោយស្នើជួយដល់អាមេរិក ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ខណៈអាមេរិកមានអ្នកឆ្លងកើនឡើងខ្ពស់បំផុត ស្ថិតនៅកំពូលតារាង ជាប្រទេសឆ្លងកូវីដច្រើនបំផុតលើពិភពលោក ច្រើនជាងចិនទៅទៀត។

អគ្គមេបញ្ជាការកងទ័ពបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់ មានសមត្ថភាព គ្រប់គ្រាន់ដើម្បីជួយដល់ពលរដ្ឋអាមេរិក ប្រឆាំងនឹងកូវីដ-១៩​ ដោយមិនត្រូវការជំនួយណាមួយពីអាមេរិកវិញឡើយ។

ឧត្តមសេនីយ៍ទោ Hossein Salami បានប្រកាសនៅថ្ងៃទី ២៧ខែមីនា​ថា ដើម្បីជាការឆ្លើយតបទៅនឹង  គោលបំណងរបស់ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេស Mike Pompeo ​ស្នើជួយដល់អ៊ីរ៉ង់នាពេលកន្លងមក អ៊ីរ៉ង់​ស្នើជួយដល់អាមេរិកវិញដើម្បីទប់ស្កាត់ល្បឿននៃការឆ្លងរាលដាលកូវីឌ-១៩។

ឧត្តមសេនីយ៍ទោ Hossein Salami បានបន្តទៀតថា «អាមេរិកផ្ទាល់កំពុងតែ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ហើយ ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល មិនអាចបំពេញ​តាមអ្វីដែលបានកើតឡើងនាពេលនេះ។ ប្រសិនបើអាមេរិកត្រូវការជំនួយនោះ  យើងនឹងផ្តល់ជំនួយភ្លាមតាមដែលអាមេរិកត្រូវការ  ដោយមិនស្នើសុំអ្វីពីអាមេរិកវិញឡើយ»។

កន្លងមក ថ្នាក់ដឹកនាំអាមេរិកបានស្នើជួយដល់អ៊ីរ៉ង់ មួយលើកជាពីរលើក  ហើយថែមទាំង និយាយថា ប្រព័ន្ធសុខាភិបាលអ៊ីរ៉ង់ខ្យោច ពិបាកទប់ស្កាត់ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។​ មេទ័ពអ៊ីរ៉ង់ធ្លាប់បានលើកឡើងថា ចេតនាសុំជួយដល់អ៊ីរ៉ង់របស់អាមេរិក គឺ ចង់បំផ្លាញអ៊ីរ៉ង់តែប៉ុណ្ណោះ​៕  ធីរីណា


ចែករំលែក៖