ខេត្តស្វាយរៀង ៖ បុរសម្នាក់ទំនងមា នជម្ងឺសរសៃប្រសាទបានយកដបសាំងចាក់ មកលើខ្លួននិងដុតបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួ យពន្លត់នឹងយកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្រ្គោះជីវិត ។
ហេតុកាតណ៏នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ៤កើត ខែខេត្តឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ វេលាម៉ោង១១និង២៥នាទីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០នៅចំណុចភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបា នអោយដឹងថាបុរសខាងលើដែលរបួសធ្ងន់ មានឈ្មោះមើរ ជា អាយុ២៥ឆ្នាំមុ ខរបរកសិកររស់ក្នុងភូមិឃុំកើតហេ តុខាងលើ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនប្រុសគាត់មានជម្ងឺ សរសៃប្រសាទយូឆ្នាំមកហើយខណះយកទៅព្យាបាលនិងគ្រូពេទ្យបានអោយថ្នាំ សង្កូវផឹកដែរប៉ុន្តែមិនបានធូរស្រាលសោះ។
បើតាមអ្នកភូមិបានអោយដឹងថាបុរសខា ងលើគឺមានជម្ងឺសរសៃប្រសាទយូឆ្នាំ មកហើយខណះមុនកើតហេតុគេឃើញបុរសនេះ កាន់ដបសាំងប៉ុន្តែម្នាក់ៗមិនបា នចាប់អារម្មណ៏ថាយកទៅធ្វើអីនោះទេ ប្រមាណជា១០នាទីស្រាប់តែមានការភ្ញាក់
ផ្អើលពីក្រុមគ្រួសារដោយឃើ ញបុរសខាងលើត្រូវភ្លើងឆេះទើបហៅអ្នកភូមិនាំគ្នាជួយពន្លត់និងប្រញា ប់ប្រញាលដឹកមកកាន់នៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងប៉ុន្តែមិ នដឹងវាសនាយ៉ាងណានោះទេដោយភ្លើងឆា បឆេះរលាករលួយពេញខ្លួនខណះគ្រូពេ ទ្យកំពុងជួយសង្គ្រោះ។ យឹម សុថាន