ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានសំណេះសំណាលជាមួយក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនដែលជាក្រុមជំនួយប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជា។
នេះជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយក្រុមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ក៏បានសបញ្ជាក់ឲ្យឃើញពីមិត្តភាពដ៏ពិសេសរវាងចិន និងកម្ពុជាដែលរឹងមាំប្រៀបដូចដែកថែប៕
3月26日,中国驻柬大使王文天与柬埔寨副首相兼国防部大臣迪班亲王共同会见中国人民解放军援柬抗疫医疗专家组。此系继中国政府派出援柬抗疫医疗专家组后的又一支援柬医疗专家组,凸显了中柬两国钢铁般的特殊友谊。 សហការី