ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បន្តចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ បានធ្វេីម្តងរូចមកហេីយ​ កាលពីរសៀលថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២០​ ដោយឡែកដេីម្បីបង្ការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាភ្ញៀវដែលមានភារកិច្ចចាំបាច់បំផុត ត្រូវអញ្ជើញមកកាន់វិមានរដ្ឋភានោះ​ ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានបន្តចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២០នេះ។

ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃមេរោគ កូវីត១៩ នេះដែរ ដូចជា ប្រើឧបករណ៍វាស់កម្ដៅសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភានៅគ្រប់ច្រកចូលទាំងអស់។ រៀបចំទឹកអាកុលលាងដៃសម្លាប់មេរោគ​ នៅគ្រប់ច្រកចូល និងតាមទីតាំងជាច្រើនទៀតក្នុងបរិវេណវិមានរដ្ឋសភា។ ផ្ដល់សាប៊ូទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក។ ការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាមរយៈ Online និងណែនាំមន្ត្រីត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ៕ សហការី


ចែករំលែក៖