ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលទទួលអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ចំនួន១.០០៨ឈុត

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលទទួលអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ចំនួន១.០០៨ឈុត(ស្មើនឹង៤២ប្រអប់ ដោយក្នុងមួយប្រអប់មាន២៤ឈុត)។

សូមបញ្ជាក់ថា៖ សម្ភារៈប្រើប្រាស់ការពារសុវត្ថិភាពជំងឺកូវីដ១៩ចំនួន១.០០៨ឈុតជាអំណោយរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)co,LTDនិងYunnam Province Investman Group co,LTD តាមរយះលោកតឹក រ៉េច សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់សាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប បាននាំយកមកប្រគលជួនដល់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ ព្រឹកមិញនេះ ។
លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក តឹករ៉េច សំរេច ដែលបាននាំយកអំណោយ ដែលជាអំណោយរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)co,LTDនិងYunnam Province Investment Group co,LTD ទាំងនោះមានអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ចំនួន១.០០៨ឈុត(ស្មើនឹង៤២ប្រអប់ ដោយក្នុងមួយប្រអប់មាន២៤ឈុត)៕ដោយ៖ សហការី


ចែករំលែក៖