ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅទីនលានហ្វឹកហ្វឺននៃកងពលតូចលេខ៧០ ក្នុងខេត្តកំពត ប្រទេសកម្ពុជា បានរៀបចំធ្វើពិធីបិទសមយុទ្ធនាគមាស២០២០ រវាងកងទ័ពកម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងកងទ័ពសរុបជាង៨០០នាក់បានអញ្ជើញចូលរួមក្នុងពិធីបិទនេះ។
សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលមានការផ្ទុះឡើងនូវជម្ងឺវីរុសដ៏ស្មុគស្មាញនេះ ភាគីចិននិងកម្ពុជាបានចាប់ផ្តើមពីទម្រង់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរប្រទេស ក៏បានរៀបចំសមយុទ្ធរួមគ្នានាគមាស២០២០តាមការគ្រោងទុកពីមុនមក នេះបានបង្ហាញឲ្យឃើញពីមិត្តភាពដ៏ពិសេសនៃកងទ័ពទាំងពីរប្រទេសដែលរឹងមាំប្រៀបដូចដែកថែប។
រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ កងទ័ពទាំងពីរប្រទេសបានចូលរួមវគ្គហ្វឹក ហ្វឺនដោយរួមចិត្តរួមកម្លាំងគ្នា ជួយគ្នានិងសិក្សាពីគ្នាទៅវិញទៅមក បង្កើតមុខវិជ្ជាហ្វឹកហ្វឺនប្រកបដោយវិទ្យាសាស្ត្រសមស្រប ក៏បានរៀបចំឡើងការហ្វឹកហ្វឺនសមយុទ្ធទីបញ្ជាការ ហ្វឹកហ្វឺនសមយុទ្ធប្រឆាំងភេវរកម្មចម្រុះ ជំនួយមនុស្សធម៌ និងមុខវិជ្ជាផ្សេងទៀតយ៉ាងជោគជ័យ ក៏សម្រេចបានការបង្ហាត់ទ័ពរៀបចំសឹកសង្គ្រាម និងការទប់ស្កាត់ជម្ងឺវីរុសcovid-19 ដែល“ទាំងពីរនេះមិនអាចខ្វះបានលើផ្នែកមួយណាឡើយ”។ លំហាត់ហ្វឹកហ្វឺនលើកនេះ ដែលត្រូវបានរៀបចំឡើងក្នុងស្ថានភាពដ៏ពិសេស និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរប្រទេស។
សម្តេចពិជ័យបានថ្លែងក្នុងសុន្ទរកថា ស្ថិតក្នុងស្ថានភាពនៃកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសcovid-19ទូទាំងសកលលោក កងទ័ពទាំងពីរប្រទេសបានរៀបចំការហ្វឹកហ្វឺនរួមគ្នា សិក្សានិងអង្កេតពីគ្នាទៅវិញទៅមក បានបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងភេរវកម្មរួមគ្នា និងសមត្ថភាពជំនួយមនុស្សធម៌ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃកងទ័ពទាំងពីរប្រទេសកាន់តែស៊ីជម្រៅបន្ថែមទៀត ជំរុញទំនាក់ទំនងកងទ័ពទាំងពីរឈានទៅរកដំណាក់កាលថ្មីមួយ ហើយលំហាត់រួមគ្នានាគមាស២០២០នឹងត្រូវបានចាត់ទុកជា“និមិត្តរូបដ៏រឹងមាំ”នៃកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
មុនពេលបញ្ចប់វគ្គហ្វឹកហ្វឺននេះ កងទ័ពដែលបានចូលរួមលំហាត់នៃភាគីទាំងពីរ បានរៀបចំសមយុទ្ធប្រយុទ្ធប្រឆាំងភេរវកម្មបាញ់គ្រប់ពិត ហើយប្រធានក្រុមបណ្ដុះបណ្តាលនៃភាគីទាំងពីរក៏បានរាយការណ៍ពីស្ថានភាពរួមនៃលំហាត់ហ្វឹកហ្វឺនលើកនេះ។
ក្នុងពិធីនេះបញ្ចប់ដោយភាពជោគជ័យ ព្រមទាំងមានការចូលរួមយ៉ាងអធឹកអធមជាមួយវត្តមានលោកវរសេនីយឯកជាន់ខ្ពស់ Li Jingfeng អនុព័ន្ធយោធានៃស្ថាន ទូតចិនប្រចាំកម្ពុជា និងអនុព័ន្ធយោធានៃស្ថានទូតបរទេសប្រចាំកម្ពុជាជាច្រើនទៀតបានអញ្ជើញមានវត្តមានក្នុងពិធីផងដែរ ៕ ដោយ ៖ សុខដុម