ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមិញ! អាវុធហត្ថរកឃើញមធ្យោបាយបំរើបទល្មើស១គ្រឿងទៀត នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងសហការកងរាជអាវុធហត្ថរុករកឃើញ និងបង្រ្កាបរថយន្តម៉ាក រ៉េវ(បាកុង)កែច្នៃ ១គ្រឿងទៀតហើយ ដែលគេសង្ស័យក្រុមលាក់ទុកក្បែផ្ទះប្រជាពលរដ្ឋ ។

ករណីបង្រ្កាបមធ្យោបាយជាវត្ថុតាងបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ នៅក្បែផ្ទះប្រជាពលរដ្ឋ ស្ថិតក្នួងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ពីកម្លាំងសហការចុះអនុវត្តខាងលើ មធ្យោបាយជាវត្ថុតាងរថយន្តម៉ាក រ៉េវ(បាកុង)កែច្នៃ ១គ្រឿង នេះ គេឃើញកាត់បាកុងចេញពីតួរថយន្ត ហើយឃើញមានរាបចំសែនព្រេងសង្ស័យបំរុងចេញប្រត្តិបត្រការ បន្ទប់ស្ងប់ស្ងាត់អស់មួយរយៈនាកន្លងមកនេះ ខណៈនេះ៖ កម្លាំងសហការកំពុងបន្តនីតិវិធីនៅឡើយ មិនទានដឹងទេថា វត្ថុតាងដុតកម្ទេចឬរក្សាទុក ៕ បុឹម ពិន


ចែករំលែក៖