ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបនឹងតែងតាំងថ្មីបានប្តេជ្ញាជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធីផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់នូវមគ្គុទេសដឹកនាំ និងមតិផ្តាំផ្ញើដល់ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និងប្រធានមន្ទីររបស់ក្រសួងមុខងារសាធារណៈទាំងអស់ ដើម្បីយកទៅអនុវត្តការងារ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
ដោយ៖ សហការី