ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ បានចង.កសម្លាប់ខ្លួន ក្នុងថ្ងៃតែមួយ នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យុវជនម្នាក់ សង្ស័យបែកថ្នាំរហូតដល់យកខ្សែទៅចងក.ធ្វើអត្តឃាតនៅនឹងដើមឈើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ។ ចំណែកបុរសចំណាស់ម្នាក់ទៀត សង្ស័យជម្ងឺសរសៃប្រសាទរើបានជាយកខ្សែទៅចងក.ធ្វើអត្តឃាតនៅនឹងដើមល្វាបង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ ។

បើតាមសមត្តកិច្ចនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ករណីទី១.កើតហេតុ កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មានយុវជនម្នាក់ ឈ្មោះ លី គឹមយង់ អាយុ២០ឆ្នាំ ជាកម្មករដំឡូងមី បានចងក.ធ្វើអត្តឃាត នៅចំណុចភូមិអូរត្រែង  សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា÷ មុនពេលកើតហេតុ គេដឹងថា ជនរងគ្រោះខាងលើ ជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយគេសង្ស័យថា បែកថ្នាំ ទើបយកខ្សែចងក.ធ្វើអត្តឃាតបែបនេះ ករណីទី២.ពលរដ្ឋ
ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ បានយកខ្សែចងក. ធ្វើអត្តឃាតនៅនឹងដើមល្វា ក្បែរផ្ទះអ្នកភូមិ ដែលហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា ជនរងគ្រោះ ឈ្មោះ អ៊ុក សារឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ពីមុនជាអតីតយុទ្ធជនជាយោធាខ្មែរក្រហម  រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សមត្ថកិច្ចនគរបាលនៃស្នងការខេត្តនឹងក្រុងបានបញ្ជាក់ថា ករណីទាំងពីរនេះកម្លាំងនគរបាលជំនាញបច្ចេកទេសបានពិនិត្យនិងធ្វើកោសល្យវិច្ចយរួចរាល់ក៏សន្និដ្ឋានថា ពិតជាចងក.ធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្តកិច្ចនគរបាលជំនាញប្រគល់ជូនសាច់ញាតិរួចយកសាកសពលើកដាក់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅវត្តកោងកាងដើម្បីរៀបចំធ្វើបុណ្យបូជាតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖