ភ្នំពេញ៖ បើយោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា៖ រដ្ឋាភិបាលវៀតណាមបានប្រកាសផ្អាកជាបណ្តោះអាសន្នរាល់សកម្មភាពនានាតាមច្រកព្រំដែនទ្វេភាគី,ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជាចាប់ពីវេលាម៉ោង០០ថ្ងៃទី១ ខែមេសា រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ហើយការដឹកជញ្ជូនទំនិញនៅបន្តរក្សាធម្មតា៕

ដោយ៖ សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច