ភ្នំពេញ៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទើបឡើងតំណែងថ្មី នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ បានថ្លែងទាំងរលីងរលោងទឹកភ្នែកនិងអួលដើម.ក ដោយដឹងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះ លោក អង្គ វង្ស វឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រយៈពេល១៦ឆ្នាំ ។
លោក កើត រិទ្ធ បានចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក កើត រិទ្ធ ដែលមានអាយុ៤១ឆ្នាំ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍនា ដែលកាន់នៅក្រសួងនេះរយៈពេល១៦ឆ្នាំ ។ លោក កើត រិទ្ធ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោក កើត រិទ្ធ បានក្លាយជារដ្ឋមន្ត្រីវ័យក្មេងមួយរូបទៀត បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ៕ ចេស្ដា