ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួន អគ្គិនេត្រ សាជាថ្មី ក្រោយបង្ហោះថា ចេះធ្វើយ័ន្តការពារជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួនឈ្មោះ វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ ក្រោយបង្ហោះថា ចេះយ័ន្តការពារជំងឺកូវីដ១៩ ។

ទោះបីយ៉ាងណា នៅពុំអាចសុំការបញ្ជាក់បន្ថែមពីលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ប៉ុន្តែ ក្រោយជាប់ឃុំបានមួយរយៈ អគ្គិនេត្រ ត្រូវបានដោះលែងអោយមានសេរីភាព ឡើងវិញ ៕


ចែករំលែក៖