ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយធ្វេសប្រហែសតែមួយពព្រិចភ្នែកធ្វើអោយកូនស្រីស្លាប់ទាំងអាល័យបំផុត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កុមារីម្នាក់បានស្លាប់ក្រោយពេលអង្គុយលេងក្រោមតុមូល ហើយថ្លោះជើងតុកៀបដើមទ្រូងជាប់រើមិនរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆរ រត់ទៅជួយសង្គ្រោះបឋម ប៉ុន្តែមិនអាចសង្គ្រោះបានឡើយ ធ្វើឲ្យកុមារីនោះថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា កុមារីរូបនោះជាកូនរបស់ឈ្មោះ ជា ចិន្តា រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ និងសុំអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាល គ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់សកម្មភាពកុំទុកកូនអោយនៅឆ្ងាយពីខ្លួន ត្រូវមើលថែពួកគេឲ្យបានដិតដល់បំផុតព្រោះតែប្រហែសមួយភ្លេត ឬមានគ្រោះថ្នាក់ដោយប្រការណារមួយយើង និងមានវិបត្តិសេរី អស់មួយជីវិត ៕ ប៊ុនរិទ្ធី


ចែករំលែក៖