ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធលួចលាក់សាហាយស្មាន់ ត្រូវប្ដីប្ដឹងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសប្រុសស្រីពីនាក់ត្រូវបានសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទធ្វើការឃាត់ខ្លួនពីរឿសាហាយស្មាន់ យោងទៅតាមពាក្យបណ្ដឹងរបស់បុរសជាប្ដី។
សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានអោយដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន បានទទួលបណ្តឹងរបស់ឈ្មោះ ផាន់ រ៉ាឌី ភេទប្រុស អាយុ៥៥ឆ្នាំ បានប្តឹងថា៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ សំ សំអុល ភេទប្រុស អាយុ៥២ឆ្នាំ បាននាំឈ្មោះ អេង ពៅ ភេទ ស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធរបស់ខ្លួន រត់ចេញពីផ្ទះនៅឯខេត្តកណ្តាល មករួមរស់លាក់ខ្លួននៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ក្រោយទទួលពាក្យបណ្តឹង ក្នុងថ្ងៃដដែល លោក អធិការ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ មានឈ្មោះតាមពាក្យបណ្តឹងខាងលើ យកមកសួរនាំនៅអធិការដ្ឋាន។
ក្រោយធ្វើការសួរនាំ យើងបានបញ្ជូនខ្លួនជនសង្ស័យខាងលើ ជាមួយរថយន្ត១គ្រឿង ម៉ាក Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ.2BD2603 ទៅការិយាល័យប្រឆាំងការជូញដូរ និងការពារអនីតិជនខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ប៉ែន នួន


ចែករំលែក៖