ភ្នំពេញ៖ នៅលើ Facebook ជាច្រើន ទាំងមន្ត្រីនគរបាល ប្រជាពលរដ្ឋ បានសំដែងនូវការគាំទ្រ ចំពោះលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាថ្នាក់ដឹកនាំកងកម្លាំងដ៏គំរូម្នាក់ ក្នុងការអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងនាមជាសមត្ថកិច្ច ជានគរបាលជាតិ កាត់សក់ខ្លីដ៏សមរម្យ និងសុភាព តែមុឺងម៉ាត់ការងារ។
នគរបាលខេត្តកណ្តាលគ្រប់ផ្នែក ជំនាញ បានកាត់សក់ខ្លី ជាការចូលរួមអនុវត្ត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាល ហើយមន្ត្រីនគរបាលជាប់ភារកិច្ចរវល់ការងារ គឺស្នើចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ នាំគ្នាកាត់សក់ឲ្យត្រូវតាមការណែនាំ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានណែនាំថា៖ (ស្តង់ដារតែមួយ មានរូបថតរបស់ខ្ញុំស្រាប់) និងគោរពឲ្យបាន១០០% តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឲ្យខានតែបាន ។ សមត្ថកិច្ចត្រូវតែកាត់សក់ខ្លី ខណៈលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បាន កាត់សក់ខ្លីជាគំរូផ្តេីមមុនមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទុកជា ការទទួលខុសស្រូវ ចំពោះការងារទាំងនេះ។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបរិច្ចាកប្រាក់ខែចំនួន ០៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ជាមួយរាជរដ្ឋាភិបាលផងដែរ៕ សុខខេមរា
៊