ភ្នំពេញ៖ ទីលានចាក់សម្រាមក្រុមហ៊ុ ន សារុំ ត្រេឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ កប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣ ខែមសា ឆ្នាំ២០២០ ។ចំណែកមូលហេតុនៃការឆាបឆេះមិនទា ន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកភូមិសង្ស័យថាមានគេលួ ចដុត ហើយសម្រាមដែលភ្លើងកំពុងឆេះនោះមា នចំនួនរាប់ពាន់តោន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងចាក់សម្រាមរបស់ក្រុមហ៊ុ នសារុំត្រេឌីងនេះបានកើតឡើងជិ ត២០ឆ្នាំកន្លងមកហើយនៅលើផ្ទៃដីជា ច្រើនហិចតាហើយសម្រាមត្រូវបានក្រុមហ៊ុននេះប្រមូលដឹកពីទីកន្លែងផ្សេងៗទៅចាក់នៅទីនោះរាល់ថ្ងៃដែលភា គច្រើនសម្រាមប្លាស្ទិចនិងជ័រព្រមទាំងកម្ទេចក្រណាត់តែម្ដង។
ដោ យឡែកនៅវេលាកើតហេតុខាងលើស្រាប់តែ មានការឆាបឆេះយ៉ាងសន្ធោរសន្ធៅនិ ងមានផ្សែងហុយឡើងទៅលើយ៉ាងខ្លាំ ងបង្កឲ្យមានការភ្ញាក់ទាំងមេឃមិ នទាន់ភ្លឺនៅឡើយ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះអាជ្ញាធរខណ្ឌនិងសង្កាត់កំ បូលបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗហើយបានហៅរថយន្តពន្លត់អគ្គី ភ័យ២គ្រឿងរួមជាមួយរថយន្តដឹកទឹ កលក់របស់អ្នកភូមិមួយចំនួនទៀតទៅ បាញ់ពន្លត់ ប៉ុន្តែមិនឈ្នះឡើយ ភ្លើងនៅតែបន្តឆេះដដែលដោយសារតែ សម្រាមនោះងាយនិងឆេះបំផុត ។
នេះពុំមែនជាលើកទី១ទេដែលទីលានចា ក់សម្រាមមួយនេះត្រូវបានភ្លើងឆេះ បែបនេះ ដោយឆេះជារៀងរាល់ឆ្នាំតែម្ដង ដោយឡែកកាលពីវេលាម៉ោង៤និង៣០នាទី ជិតភ្លឺថ្ងៃទី១៩ ខែមិនា កន្លងមកនេះមានការឆាបឆេះម្ដងរួ ចមកហើយនិងសង្ស័យមានអ្នកលួចដុតបែ បនេះដែរ ៕ដោយ៖សុខាសែនជ័យ