ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន

ចែករំលែក៖

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង លោកអភិបាលស្រុកពារាំង អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសុខាភិបាលស្រុកពារាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនឈ្មោះ ឡុង ថា ស្ថិតក្នុងភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំង ហើយ លោកក៏ជួយឧបត្ថម្ភ ចំនួន៥០០,០០០៛ ផងដែរ។

ក្នុងឱកាសនោះដែរ លោកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេសទូទាំងស្រុកពារាំង ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពរបស់ពួកគាត់ ក្នុងនោះដែរ លោក ក៏បានប្រាប់អោយបងប្អូនពលករចំណាកស្រុក ចេះអនាម័យ លាងសម្អាតដៃនិងសាប៊ូឱ្យបានញឹកញាប់ ការរស់នៅស្អាត កុំអោយមានការភ័យខ្លាច និងគ្មានជំងឺរើសអើងទេ ជាងនេះទៅទៀតត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ ជៀសវាងមានការឆ្លងរីករាលដាលទៅបងប្អូនសាច់ញាតិរបស់ខ្លួន។ ក្នុងខណៈពេលនោះដែរ លោក ក៏បានចុះពិនិត្យកន្លែងដែលរៀបចំឱ្យនៅដាច់ដោយឡែក តាមខ្នងផ្ទះ, បន្ទប់ដាច់ពីគេ, ខ្ទមនៅដាច់ពីគេ រួមទាំងសាលារៀន ទូទាំងស្រុកពារាំងដើម្បីត្រៀមលក្ខណៈទទួលបងប្អូនពលករដែលវិលត្រឡប់មកនាពេលចូលឆ្នាំថ្មីខាងមុខនេះ៕ សុខខេមរា


ចែករំលែក៖