ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រេចអរឃើញជនរួមជាតិចេះស្រឡាញ់ រួបរួមគ្នា ទប់ស្កាត់ការរាតត្បាតកូវីដ១៩ និងសូមអរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
សម្តេចថ្លែងថា៖ អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ សូមបងប្អូនសហការ និងបន្តធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដេីម្បីសុវត្ថិភាពទាំងអស់គ្នា សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារអោយបានគ្រប់ៗគ្នា៕សុខខេមរា