ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺប្រជាពលរដ្ឋកម្ពុជាគឺអាចទទួលទេវតានៅតាមផ្ទះរៀងៗខ្លួន ហើយសម្ដេចបានលើកឡើងថានេះគឺគ្រាន់តែជាការផ្អាកនៃការធ្វើពិធីជួបជុំកំសាន្តសប្បាយនិងការធ្វើដំណើរទៅស្រុកកំណើតព្រមទាំងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានផ្សេងៗ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថាសូមឲ្យប្រជាពលរដ្ឋកុំឲមានការភ័យខ្លាច និងមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ សម្តេចក៏ត្រូវរក្សាទុក ឬស្តុកម៉ាស់ទុកដល់១០លានម៉ាស់។ ដោយឡែកក្រុមគ្រូពេទ្យមិនអោយខ្វៈបរិក្ខា របស់ការពារនោះឡើយ មិនធ្វើដូចនៅអាមេរិក ដែលក្រុមគ្រូពេទ្យធ្វើការតវ៉ារឿងអត់របស់របរការងារ ពេលពិនិត្យព្យាបាល អ្នកជំងឺឡើយ។ ក្នុងនោះសម្តេចក៏ត្រូវផ្ទុកអាកុល ខណៈយើងមានរោងចក្រក្នុងស្រុកផលិតអាកុល តែ២ក្រុមហ៊ុនគ្រប់គ្រាន់ហើយ។ សម្តេចថ្លែងថា៖ តាមតម្រូវការយើងត្រូវការអាកុល១ថ្ងៃ៥០០០លីត្រ ទៅ៦០០០លីត្រ តែនៅស្រុកយើងគ្រាន់តែក្រុមហ៊ុនអេកាដេ មួយប៉ុណ្ណោះអាចផលិតអាកុលបាន ក្នុង១ថ្ងៃដល់ទៅ១៩០០០លីត្រ ចឹងយើងមានអាកុលគ្រប់គ្រាន់ ហើយ និងមានគុណភាពទៀត៕សុខខេមរា